ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងារបើកកិច្ចប្រជុំដើម្បីរកគន្លិះសំខាន់ក្នុងការដណ្តើមជ័យជំនះ

0

ខេត្តកំពង់ធំៈ  កិច្ចប្រជុំគណកម្មាធិការ​បក្ស​ឃុំ​ សាខា​បក្ស​ភូមិ ដើម្បីរកគន្លិះសំខាន់ៗ ក្នុងការយុទ្ធនាការឃោ​សនាបោះឆ្នោត និងដណ្តើមយកជ័យជំនះ នាពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណ្ណតិ ទី៦ ដែលនិង ប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

កិច្ចប្រជុំនេះ ត្រូវបានចូលរួមជាអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ,អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុម​ការងារ​ចុះ​ជួយ​ឃុំ​បន្ទាយ​ស្ទោង​  រួម​ជាមួយ​គណកម្មាធិការ​បក្ស​ឃុំ​ សាខា​បក្ស​ភូមិ​ សរុប​ចំនួន​ ៦៥​ ​នាក់​ នៅវត្តបន្ទាយស្ទោង ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ នៅ​ព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ​២០១៨​ ​ ។

ខ្លឹមសារក្នុងកិច្ច​ប្រជុំ​ពិភាក្សា​គ្នា​លើ​ខ្លឹម​សារ​ចំនួន​ ០២ ដែលបានផ្តោតលើ ការងារដ៏សកម្ម ក្នុងការអនុវត្តបន្ត ទី១ ការ​បញ្ចូល​សមាជិក​បក្ស​ថ្មី​ជា​លើក​ទី​២​ ត្រៀម​ធ្វើ​ពិធី​បញ្ចូល​បងប្អូន​ដែល​សុំ​ចូល​មក​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​លើក​ទី២​ មាន​ចំនួន១៦១​នាក់​ បន្ថែម​ទៀត ដែលកន្លងមក​បាន​​បញ្ចូល​លើក​ទី១ ចំនួន ៤៣៩ នាក់រួចហើយ ហើយត្រៀម​រៀបចំធ្វើ​ពិធី​បញ្ជូលសមាជិក​ដែល​មានសមា​ជិក ១៦១​នាក់ ថ្មីទៀត។ ទី  ២​ ការ​ប្រុង​ប្រៀប​កិច្ចការ​លើ​គ្រប់​វិស័យ​ ដើម្បី​រៀបចំ​ពិធី​បើក​យុទ្ធនាការ​ឃោ​សនា​បោះឆ្នោត​ ដោយប្រារព្វពិធី មេទិញដែលមាន​សមាជិក​បក្ស​ចំនួន​៧០០​ នាក់ ចូលរួមបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ និង​រលឹក​ខួប​ទី​៦៧​ថ្ងៃ​កំណើត​គណបក្ស​ ប្រជាជន​កម្ពុជា​។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានធ្វើ​ការផ្តាំផ្ញើរដល់ ប្រធានក្រុមការងារបក្ស ឃុំ សាខាបក្សភូមិ ឲ្យយកចិត្តទុកដាក់ ចំពោះសមាជិកបក្សទាំងអស់ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងមិនត្រូវធ្វើអ្វី ឲ្យមានការថ្នាំថ្នាក់នោះឡើយ និងត្រូវចូលរួមដោះស្រាយ រាល់បញ្ហា រួមទាំងក្រើនរំលឹកដល់សមាជិកបក្ស ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ដែលភ្ជាប់ មកនូវឯកសារ ឬ អត្តសញ្ញាណប័ណ្ណ ភ្ជាប់មកជាមួយពេលទៅបោះឆ្នោត ដើម្បីចៀសវាង ធ្វើឲ្យមានការយឺត យ៉ាវ ឬខកខានក្នុងការបោះឆ្នោត ដើម្បីសារតែពុំបានត្រៀមឯកសារទុកជាមុន ។

ដោយ  ប៊ុន  រដ្ឋា