មន្ត្រីរាជការ​ចំនួន​១៣៦​នាក់ ក្រប​ខណ្ឌ​ថ្មី​របស់​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ឋសភា និង​អធិការកិច្ច បាន​ចូលរួម​ស្តាប់​ពីរ​ចនាស​ម្ព័​ន្ឋ​ការងារ

​មន្ត្រីរាជការ​ចំនួន​១៣៦​នាក់ ដែល​ទើប​ប្រលង​ជាប់ ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ឋសភា និង​អធិការកិច្ច ត្រូវ​បាន​ឯ​ឧ ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ឋសភា និង​អធិការកិច្ច ជួប​សំណេះសំណាល និង​

ផ្តល់​ដំបូល​មាន​ពីរ​ចនាស​ម្ព័​ន្ឋ​ការងារ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ឋសភា និង​អធិការកិច្ច ។ 
​បន្ទាប់​ពី​ការឡើង​អាន​នូវ​របាយការណ៍ របស់​ក្រសួង​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ឋសភា និង​អធិការកិច្ច និង​សេចក្តីប្រកាស​ស្តីពី​ការទទួលស្គាល់​មន្ត្រីរាជកា​រ ក្នុង​ក្របខណ្ឌ​ថ្មី​រួច​មក ឯ​ឧ ឌុ​ច សុ​វណ្ណា​រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អបអរសាទរ​ចំពោះ​ប្អូនៗ​ជា​មន្ត្រីរាជការ​ថ្មី​ទាំង​១៣៦​នាក់ ដែល​ខិតខំ​ពុះពារ រហូត​ទទួលបាន​ជោគជ័យ ក្នុង​ការ​ចូល​មក​បម្រើ​ការងារ​នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ឋសភា និង​អធិការកិច្ច​នាពេលនេះ ហើយ​នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​ក៏​ជា​មោទនៈភាព​មួយ​ដែល​មិនអាច​បំភ្លេច​បានរ​បស់​ប្អូនៗ ។ 
​ឯ​ឧ បាន​បន្តថា មុននឹង​ក្លាយ​ជា​មន្ត្រីរាជការ​ចូល​បម្រើការ​នៅក្នុង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ឋសភា និង​អធិការកិច្ច គឺ​ប្អូនៗ​ត្រូវ​ធ្វើ​កម្មសិក្សា​រយៈពេល​១​ឆ្នាំ​សិន ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​ទទួលយក​នូវ​បទពិសោធន៍​ក្នុង​ការបំពេញ​ការងារ និង​ស្គាល់​នូវ​គ្រប់រ​ចនាស​ម្ព័​ន្ឋ​របស់​ក្រសួង ។ ជាមួយគ្នានេះ ឯ​ឧ រដ្ឋលេខាធិការ ក៏​បាន​ផ្តាំផ្ញើរ​ដល់​ប្អូនៗ​ជា​មន្ត្រីរាជការ​ថ្មី​ទាំង​១៣៦​នាក់ ត្រូវខិតខំ​ប្រែង​ក្រេបជញ្ជក់​យក​ចំណេះដឹង​ទាំងនេះ ជា​ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការគោរព​សីលធម៌ វិន័យ​ការងារ ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ​ទៅ​ថ្ងៃ​អនាគត ហើយ​ឯ​ឧ សង្ឃឹមថា ប្អូនៗ​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​កម្មសិក្សា​រយៈពេល​មួយ​ឆ្នាំ​នេះ និង​យក​ចំណេះដឹង​ដែល​ទទួលបាន​មក​បំពេ​ញ​ការងារ​នៅក្នុង​ក្រសួង ក៏ដូចជា​បម្រើ​ជាតិ​មាតុ​ផងដែរ ៕       

4 5 7