នគរបាល​ស្រុក​កងមាស​ ចុះ​បង្ក្រាប​បទល្មេីសនេសាទ​ នៅ​តាម​ដងទន្លេមេគង្គ​

0

កំពង់ចាមៈ​ ដោយ​អនុវត្តន៍​តាម​ការ​ចង្អល់​បង្ហាញ​របស់​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ក៏ដូចជា​លោក​ឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៨នេះ​ កម្លាំង​ជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស​ សហការជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល កងតាណឹង​ និងស្តៅ​ បាន ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងទន្លេមេគង្គ​ ស្ថិតនៅចំណុចភូមិខ្ពបលើ ខ្ពបក្រោម ភូមិល្វាលើ ល្វាក្រោម និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជាលទ្ធផល​ក្នង​ប្រតិបត្តិការណ៍​នេះ​ កម្លាំង​ជំនាញ​បង្ក្រាបបាន ឧបករណ៍​បទល្មើស​នេសាទ​ ប្រភេទ​ដាយចំនួន០៤មាត់​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​កំពង់ចាម​ និងមានការចូលរួមពី​មន្ត្រី​ជំនាញជលផល​ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម​ បានធ្វើពិធីដុតបំផ្លាញចោល​នូវ​ឧបករណ៍​បទល្មើស​ខាងលើនៅនឹងកន្លែងតែម្តង៕