កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃយ៍ គណបក្សខេត្ត អនុប្រធានចុះជួយស្រុកស្ទោង បានដឹកនាក្រុមការងារចុះសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ភូមិពន្លាជ័យ ក្នុងឃុំបន្ទាយ ស្ទោង ដែលមានសមាជិកចូលរួម ចំនួន១២៥ នាក់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ឯកឧត្តម សោម ស៊ុន បានថ្លែងអរគុណ និងកោតសរសើរ ចំពោះបងប្អូនសមាជិក សមាជិកា គណបក្សទាំងអស់ដែល ដែលបានគាំទ្រអាណត្តិនៃការបោះឆ្នោតកន្លងមក ហើយនិងបន្តគាំទ្រដបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងនោះក៏បាន ផ្សព្វផ្សាយសភាពការណ៍ក្នុងដំណើរការ បោះឆ្នោតសកលឆ្នាំ២០១៨ ជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ ។
ឯកឧត្តម សោម ស៊ុន ក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ យើងត្រូវប្រុងប្រយ័ត្ននូវរាល់ការឃោសនាបំភ្លៃរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត ក្នុងនោះមានការរារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត បំភ្លៃ កាលបរិច្ឆេទបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប បំភ្លៃពីគុណភាព ទឹកខ្មៅជ្រលក់ចង្អុលដៃ ដែលចិត្តសាស្រ្តទាំងអស់នេះ មានបំណងធ្វើអោយការបោះ ឆ្នោត មិនអោយដំណើរការទៅបាន ។
ឯកឧត្តមបានស្នើអោយ សមាជិក សមាជិកា យើងទាំង អស់ត្រូវត្រៀមរាល់ឯកសារ ដែល ប្រើប្រាស់ក្នុងការបោះឆ្នោត និងទៅចូលរួមបោះឆ្នោតអោយបានទាន់ពេលវេលា នៅពេលព្រឹកវេលាម៉ោង៧រហូតដល់ម៉ោងរសៀលថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ កុំបីអាកខានឡើយ។
ដោយ ប៊ុន រដ្ឋា





































