ឧត្តមសេនីយ៍ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បន្តចុះសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជនពិការ​៣២នាក់នៅស្រុកសន្ទុក

0

កំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន​អញ្ជើញចុះសួរសុខទុក្ខ អតីតយុទ្ធជនពិការ​ ចំនួន៣២នាក់ ដែលកំពុងតែរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ  នៅផ្នែកសឹករងស្រុកសន្ទុក នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ ​ ស្ថិតក្នុងភូមិប្រាសាទ ឃុំ​ប្រាសាទ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានយកចិត្ត​ទុកបំផុត មកលើជីវភាពរស់នៅ និងបញ្ហាសុខភាព រួមទាំងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់អតីតយុទ្ធជន និងបានផ្តាំផ្ញើរដល់​អតីត​យុទ្ធជនគ្រប់រូប រក្សាសុខភាព  បើមាន ជំងឺត្រូវរាយការណ៍ជូនប៉ុស្តិ៍នគរបាលតាមបណ្តាឃុំ សង្កាត់ដើម្បីដោះ​ស្រាយ​ ឬអាចមកទទួលការព្យាបាល ជំងឺដោយឥតគិតថ្លៃ នៅគិលានដ្ឋានរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលមានទីតាំងនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។

ក្នុងឳកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការណែនាំចង្អុលបង្ហាញពី​សំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្ត ទុកដាក់ចំពោះអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ជម្រកស្នាក់នៅ ឬមានផ្ទះមិនសមរម្យ  ត្រូវបាន​ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជួយសាងសង់ផ្ទះជូន អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតឲ្យមានជម្រក់ស្នាក់នៅសមរម្យនឹងគេ ។

ឧត្តម សោម ស៊ុន បានអំពាវនាវ ឲ្យអតីតយុទ្ធជនទាំងអស់ រួមទាំងសាច់ញាតិទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ និងជឿទុកចិត្ត និងកុំចាញ់ការឃោសនារបស់ជនអគិតទាំងឡាយ ដែលរារាំងបងប្អូន មិនអោយទៅបោះឆ្នោត ។

ដោយ  ប៊ុន  រដ្ឋា