ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានកោតសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានមេបញ្ជាការដ៏ល្អ ក្នុងការគ្រប់គ្រង់ទាំងវិន័យ និងសណ្តាប់ធ្នាប់ ដែលកន្លងមកពុំដែលមានរឿងអាស្រូវលេចឮចេញទៅក្រៅ ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធី ឯកឧត្តម ជាគណអធិបតី ចុះសួរសុខទុក្ខដល់ពលទាហាន នាយទាហាននៃបញ្ជាការដ្ឋានចំណុះឲ្យតំបន់ប្រតិបិត្តការសឹករងកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងបានបង្ហាញនូវមនោសញ្ចេតនា ដ៏រាក់ទាក់រួសរាយ បង្កប់នូវភាពស្និទ្ធស្នាល ដែលជាកំលាំងចិត្តដលកងយោធភូមិខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ ២០១៨ នៅក្នុងបរិវេណមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដោយមានប្រធានអនុប្រធាន មន្ទីរជុំវិញខេត្តចូលរួមផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីការប្រគល់ភារកិច្ចដល់កងកម្លាំង ដើម្បីត្រៀមសហការ ជាមួយកងកម្លាំងទាំង៣ប្រភេទ ដើម្បីការពារ សន្តិសុខ សុវត្តិភាព ជូនគ្រប់គណបក្សនយោបាយ និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅបំពេញកាតព្វកិច្ចជាប្រជាជន ទៅប្រើប្រាសសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ដែលនិង ប្រព្រឹត្តឡើងនៅព្រឹក ម៉ោង៧.០០ ដល់ម៉ោង ៣រសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨ខាងមុខនេះ។
ក្នុងឳកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា នាយទាហាន និងពលទាហាន ក្រោមការគ្រប់គ្រង់របស់ឯកឧត្តម មេបញ្ជាការ គឺគោរពវិន័យបានល្អ គោរពបាននូវបទបញ្ជា ដែល ថ្នាក់លើដាក់ចុះ តែបើសិនជាគ្មានការប្រជុំដឹកនាំត្រឹមត្រូវ ឲ្យបានម៉ត់ចត់ទេ ការគោរពវិន័យរបស់កងកម្លាំង ក៏មិនបានល្អដែរ ការគោរពវិន័យនេះ គឺជាការចូលរួមចំណែកមួយដ៏ធំណាស់ ដោយក្នុងនាមខ្ញុំជាគណបញ្ជាការឯកភាពខេត្តមិនសូវមានការព្រួយបារម្ភណ៍ រឿងជះឥទ្ធិពលមិនល្អចំពោះខេត្តយើង និងសូមឲ្យបន្តវប្បធម៌ល្អនេះទៀត កងទ័ពអព្យាក្រឹត្យចំពោះគណបក្សនយោបាយ តែកងទ័ពប្តេជ្ញាការពាររដ្ឋាភិបាលស្របច្បាប់ ការពារសេចក្តីសុខជូនប្រជាពលរដ្ឋយើង យើងមិនចង់ឲ្យស្រុកយើងវិលត្រឡប់ទៅរកនៃការឈឺចាប់ ដូចអតីតកាលនោះទេ ក្នុងឳកាសនោះ ឯកឧត្តម សុខ លូ បានផ្តល់អង្ករជូនទ័ពចំនួន២តោនទឹកសុទ្ធ២០កេស និងមីយើង២០ កេស ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិសឹករងកំពង់ធំ៖ ដោយ ប៊ុន រដ្ឋា





































