(ព្រះវិហារ): ឯកឧត្តម យន់ ម៉ានី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំឈានមុខ អមដំណើរដោយឯកឧត្តម វ៉ា សាវ៉ាត អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកត្បែងមានជ័យ ព្រមទាំងក្រុមការងារ បានចុះផ្សព្វផ្សាយ នូវគោលនយោបាយ១១ចំណុច របស់គណបក្ស និងបានពន្យល់ណែនាំពីការគូសសន្លឹកឆ្នោត ដល់សមាជិកសមាជិកាបក្ស ប្រមាណ២០០នាក់ នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ឯកឧត្តម យន់ ម៉ានី ក៏បានធ្វើការផ្សព្វផ្សាយពន្យល់ណែនាំ នូវគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីការគូសសន្លឹកឆ្នោតជូនដល់សមាជិក ព្រមទាំងបញ្ហាញរូបថតតំណាងរាស្ត្រ និងបេក្ខជនបំរុងតំណាងរាស្ត្រទាំង៧រូប ដើម្បីអោយពួកគាត់ស្គាល់។
ឯកឧត្តមបានបន្ថែមថា ការចុះផ្សព្វផ្សាយ នូវគោលនយោបាយ ទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា និងការណែនាំស្តីពីការគូសសន្លឹកឆ្នោត នៅតែបន្ដធ្វើរហូតដល់ថ្ងៃ២៦ខែកក្កដា ឆ្នាំ២០១៨ ដោយមិនមានម៉ោងកំណត់ សំខាន់ប្រជាពលរដ្ឋពួកគាត់ទំនេរពីការងារប្រចាំថ្ងៃ។
ជាមួយគ្នានោះឯកឧត្តម យន់ ម៉ានី ក៏បានធ្វើការបញ្ជាក់ទៅដល់សមាជិកបក្សទាំងអស់ថា នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ គ្រប់គណបក្សនយោបាយទាំងអស់ នៅក្នុងខេត្តព្រះវិហារ និងធ្វើការដង្ហែបិតបញ្ចប់ នូវយុទ្ធនាការឃោសនារកសម្លេងឆ្នោះរៀងៗខ្លួន។
ឯកឧត្តមបន្តថា ដើម្បីទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកាបក្សទាំងអស់ក្នុងខេត្តព្រះវិហារ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅបោះអោយបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ រូបសញ្ញាទេវតាបាចផ្កាជាសំគាស់ ព្រោះថាសន្កឹកឆ្នោត១សន្លឹក របស់បងប្អូនគឺមានសារ:សំខាន់ណាស់ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដើម្បីបន្ត ការដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនជាបន្តបន្ទាប់ទៀត៕សួនលីណា




































