អតីតសមាជិកគណបក្សសង្រ្គោះជាតិ១៦៦នាក់ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ​ជា​មួយ​គណបក្សប្រជាជនកម្ពុជា

0

កំពង់ធំ៖   អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ ចំនួន១៦៦នាក់ ក្រោយពីបានឃើញ គោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានដឹកនាំនាវាសន្តិភាព ឆ្ពោះទៅកាន់ភាពរីកចំរើន ប្រកបដោយគុណធម៌ ទើបបងប្អូនដែលជាអតីតសមាជិកគណបក្សសង្រ្គោះជាតិ បានសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នា អភិវឌ្ឍន៍ប្រទេស ។

​ពិធីបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១៦៦ នាក់​ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ​២០១៨ នៅឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ  ក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង រួមទាំង​ គណៈកម្មាធិការគណបក្សឃុំបន្ទាយស្ទោង និងអតីតគណបក្សសង្រ្គោះជាតិ​ទាំង​ ១៥ភូមិ ចូលរួម ដោយស្រប​តាម​លក្ខន្តិកៈ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានកោតសរសើរចំពោះការសម្រេចចិត្ត របស់បងប្អូនទាំង ១៦៦នាក់ ដែល បានស្ម័គ្រចិត្តចូលរួមកសាងប្រទេសជាមួយគ្នា បំរើជាតិបំរើប្រជាជនពិត ប្រាកដ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងគាំទ្រសម្តេចបន្តដឹកនាំ​ប្រទេសជាតិបន្តទៀត ​ហើយសូមកុំជឿលើការឃោសនាបោលបញ្ឆោតរបស់ក្រុមអគតិ ដែលមានបំណង បំផ្លិចបំផ្លាញសេចក្តីសុខ របស់បងប្អូន ។

ក្នុងឳកាសនោះដែរ បងប្អូនដែលបានមករួមរស់ជីវភាពនយោបាយ បាន​ប្តេជ្ញា​ចិត្ត​សាមគ្គី​ឯកភាព​គ្នា​ជា​សាច់​ជា​ឈាម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ប្តេជ្ញា​ចិត្ត​ទៅ​ចូលរួម​បោះឆ្នោត​ ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដើម្បីបំពេញសិទ្ធិរបស់ខ្លួន នៅពេលខាង​មុខ​នេះ​   ។

ដោយ  ប៊ុន  រដ្ឋា