​យុវជន និង​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​និង​ប្រជាពលរដ្ឋ​ចំនួន​១៦០​នាក់ បាន​ចូលរួម​បើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ការពារ​ជីវិត​អ្នក​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ ​យុវជន​និង​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ​ព្រមទាំង​មន្ត្រីរាជការ​ចំនួន​១៦០​នាក់ និង​ត្រូវ​បំពាក់​មួក​អ្នក​ដែល​ចូលរួម​ចំនួន​១៦០​នាក់ បាន​ចូលរួម​ផ្សព្វផ្សាយ​ពាក់មួក​សុវត្ថិភាព​រាល់​ពេលធ្វើ​ដំណើរ​ជិត​ឬ​ឆ្ងាយ​និង​គ្រប់ពេលវេលា និង ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ ដើម្បី​ជីវិត​អ្នក ពិធី​នេះ​មានការ​ចូលរួម​ពី​លោក អ៊ឹម ភាន់​សុផល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ លោក សំ កុសល នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ចាន់ ថេ​ង អភិបាលក្រុង​សិរីសោភ័ណ ពិធី​នេះ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត ហើយ​និង​បាន​ហែរ​ក្បួន​ជុំវិញ​ខេត្ត​ដើម្បី​ផ្សព្វផ្សាយ​ពាក់មួក​សុវត្ថិភាព​រាល់​ពេលធ្វើ​ដំណើរ​ជិត​ឆ្ងាយ​និង​គ្រប់ពេលវេលា និង​បើក​សេព​គ្រឿង​ស្រវឹង​សូមកុំ​ឲ្យ​បើកបរ ពិធី​នេះ​មានការ​ឧបត្ថម្ភ​ពី​កម្មវិធី​សុវត្ថិភាព​ទេសចរ​សាកល របស់​ប្ល៊ូ​ម​បឺ​គ​ភី​លែ​ន​ត្រូ​ភី ។​ ​

​លោក អ៊ឹម ភាន់​សុផល បាន​និយាយ​ក្នុង​កម្មវិធី​នោះ​ថា​៖ យុវជន​និង​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ ១៦០​នាក់ បាននាំគ្នា​ដង្ហែ​ក្បួន​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​គោលបំណង​បង្កើត​នូវ​ការយល់ដឹង​អំពី​ការគោរព​ច្បាប់​ចរាចរណ៍ ដោយ​ផ្ដោតលើ​សារៈប្រយោជន៍​នៃ​ការពាក់​មួកសុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ហើយ​និង​ការមិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ សកម្មភាព​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​នេះ គឺជា​ការងារ​អាទិភាព​មួយ ក្នុងចំណោម​ការងារ​អា​ទិ​ភាព​ដទៃទៀត ដែល​តែងតែ​អនុវត្ត​ជាប្រចាំ​ក្រោម​ការដឹកនាំ​របស់លោក​ជំទាវ​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ។​ ​

​លោក អ៊ឹម ភាន់​សុផល បាន​និយាយ​បន្តថា​៖ បើតាម​របាយការណ៍​ឆ្នាំ​២០១៣​មាន​អ្នកស្លាប់​ចំនួន ១.៩៥០​នាក់ ក្នុងនោះ​ស្លាប់​ដោយ​ម៉ូតូ​មាន​ចំនួន ១.៣៧២​នាក់ និង​អ្នកស្លាប់​ដោយ​គ្រឿង​ស្រវឹង​មាន ២៩០​នាក់ នៃ​អ្នកស្លាប់​សរុប ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ក្នុងប្រទេស​កម្ពុជា មាន​មនុស្ស​ស្លាប់​ក្នុង​១​ថ្ងៃ​រហូតដល់​១៥​នាក់​នៅលើ​ដងផ្លូវ​ជាតិ​និង​ផ្លូវលំ​ក្នុងប្រទេស​កម្ពុជា គ្រោះថ្នាក់​ស្លាប់​ទាំងអស់នោះ​គឺ ជា​យុវជន យុវនារី​

វ័យក្មេង​ចាប់ពី​អាយុ​១៥​ឆ្នាំ​ដល់​១៩​ឆ្នាំ លោក អ៊ឹម ភាន់​សុផល បាន​និយាយ​បន្តថា ដើម្បី​បញ្ជៀ​ស​នៃ​ការគ្រោះថ្នាក់​ចរាចរ​ណ៍ដ​ល់​ប្រជាពលរដ្ឋ​និង​ប្អូនៗ​យុវវ័យ​បន្តទៀត​នោះ សូម​បងប្អូន​ទាំងអស់​និង​ប្អូនៗ​យុវវ័យ​ត្រូវអនុវត្ត​ច្បាប់​ការផ្សព្វផ្សាយ​អប់រំ សាធារណៈ​រួមផ្សំ​ជាមួយនឹង​ការចុះ​ប្រតិបត្តិ ការ​រឹតបន្តឹង​ច្បាប់​ជាប្រចាំ​ដែល​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ចរាចរណ៍​ជាតិ​និង​ត្រូវ​ចូលរួមចំណែក​ក្នុង​ការពារ​និង​សង្គ្រោះ​ជីវិត​របស់​ប្រជាជន ពី​សោ​កនា​ដ្យ​កម្ម​ដែល​អាច​ការពារ​បានសម្រេច​នូវ​គោលបំណង​ទសវត្ស​ន៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងការ​កាត់បន្ថយ​ការស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​៥០%​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ និង​តាម​ពាក្យស្លោក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា " ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​សោះ " ៕ ​??????????????????????????????? ???????????????????????????????