អភិបាលខេត្តព្រះស៊ីហនុ អញ្ជើញកាត់វិញ្ញាសារប្រឡងបាក់ឌុប

0

ខេត្តព្រះស៊ីហនុ  បេក្ខជនឡងបាក់ឌុប ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ដព្រះសីហនុ ដែលបានជួយដោះស្រាយឧបត្ថម្ភសាហ៊ុយស្នាក់នៅរបស់ពួកគាត់ ដែលជាសិស្សមកពីឆ្ងាយ។
សិស្សានុសិស្ស ដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) បាននាំគ្នាឈូរឆរចូលមកពិនិត្យមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងទាំងបី នៅក្នុងក្រុងព្រះដីហនុ គឺបឋមសិក្សាផ្សារលើ អនុវិទ្យាល័យសម្ដេចឪ និងវិទ្យាល័យក្រុងព្រះសីហនុ ដោយពួកគេភាគច្រើនមានសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ។

យុវសិស្ស សៀន រ៉ាវី និង អ៊ុង មករា មកពីវិទ្យាល័យស្រុកសឹ្ទងហាវ ខេត្ដព្រះសីហនុ និយាយទាំងញញឹម និងក្លាហានថា ប្អូនៗ សង្ឃឹមយ៉ាងមុតមាំថាពិតជាអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នេះប្រាកដជាក់ជាមិនខាន។
ដោយសារប្អូនៗ បានខិតខំប្រឹងប្រែងរៀនសូត្រ រួមនឹងការយកចិត្ដទុកដាក់ពីក្រសួងអប់រំ ដែលបានបង្កើតកម្មវិធីរៀនបំប៉ន រួមទាំងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ដគ្រប់លំដាប់ថ្នាក់ផងនោះ ប្អូនៗ នឹងខិតខំប្រឹងប្រែងឲ្យបាននិទេសល្អ ដើម្បីទទួលបានទាំងកិត្ដយស និងរង្វាន់លើកទឹកចតិ្ដពីថ្នាក់ដឹកនាំខេត្ដ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
បេក្ខជន ប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងធ្វើកិច្ចការប្រឡងនេះឲ្យបានល្អ និងទទួលជោគជ័យ បន្ដការសិក្សាទៅមហាវិទ្យាល័យទៀត។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ និយាប្រាប់ថា សម្រាប់ខេត្ដព្រះសីហនុ ឆ្នាំ២០១៨នេះ មានមណ្ឌលប្រឡងចំនួន ៥ គឺមណ្ឌលបឋមសិក្សាផ្សារលើ វិទ្យាល័យក្រុងព្រះសីហនុ អនុវិទ្យាល័យសម្ដេចឪ វិទ្យាល័យ ហ៊ុន សែន វាលរេញខាងជើង និងវិទ្យាល័យ ហ៊ុន សែន វាលរេញខាងត្បូង ដែលមានបន្ទប់សរុបចំនួន ៧២បន្ទប់ បេក្ខជនប្រឡងសរុបចំនួន​ ១.៧២០នាក់ ស្រី ៨១៣នាក់ កើនជាងឆ្នាំមុន(២០១៧) ចំនួន ១៥នាក់។

លោក បន្ដថា សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្ដបានចេញសេចក្ដីជូនដំណឹងពីការចេញថ្លៃសាហ៊ុយស្នាក់នូវរបស់សិស្ស ដែលជាបេក្ខជនទាំងអស់ចំនួន ១២៧នាក់ ក្នុងនោះសិស្ស មកពីវិទ្យាល័យស្រុកស្ទឺងហាវចំនួន ៥៣នាក់ ត្រូវមកប្រឡងនៅក្រុងព្រះសីហនុ ចំនួន ​៧៤នាក់ទៀត មកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា និងវិទ្យាល័យ ហ៊ុន សែន កែវផុស ត្រូវមកប្រឡងនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។ ដោយមានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ ការជួយចេញថ្លៃសាហ៊ុយស្នាក់នៅរបស់បេក្ខជន ការលើកទឹកចិត្ដដោយផ្ដល់រង្វានជូនសិស្សជាប់និទេសល្អ ជាពិសេសកម្មវិធីសិក្សាបំប៉ន រួមទាំងកម្មវិធីសំណេះសំណាល ចែករំលែកបទពិសោធន៍ពីលោកគ្រូ អ្នកគ្រូ និងរៀបច្បង ដែលជាសិស្សប្រឡងជាប់និទេស A កន្លងមកនេះ លោក សង្ឃឹមថា អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ នឹងមានការកើនឡើង។

នៅថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២​ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញទៅបើកវិញ្ញសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ នៅមណ្ឌលវិទ្យាក្រុងព្រះសីហនុ និងអញ្ជើញតាមមណ្ឌលនានាក្នុងក្រុងផងដែរ។
បើតាមឯកឧត្តម យន្ត មីន សិស្សដែលប្របាននិទ្ទេសល្អខេត្តនឹងមានជូនកាដូលើកទឹកចិត្តដូចឆ្នាំកន្លងទៅដែរ៕