កូនមេប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទ ពុំត្រូវបានអនុញាតិឲ្យចូលប្រឡង ដោយសារខុសនាមត្រកូល តែនាយកសាលាសារៈភាពកំហុស

0

កំពង់ធំៈ មានការភ្ញាក់ផ្អើលពេញខេត្តកំពង់ធំ ដោយសារ សិស្សឈ្មោះ សុំ រស្មី រៀននៅសាលាវិទ្យាល័យ ស្ទឹងសែន ពុំត្រូវបានគណៈមេប្រយោគអនុញ្ញាតិឲ្យចូលប្រឡង ឆ្នាំសិក្សា២០១៧ និង ២០១៨ ដែលជារឿង អយុត្តិធម៌បំផុត ដែលលោកនាយកសាលារៀន វិទ្យាល័យស្ទឹងសែន ទទួលកំហុសថា ពិតជាខុស នាម​ត្រកូល ដោយសារកំហុសរបស់នាយកសរសេរខុស។

សិស្សឈ្មោះ សុំ រស្មី រៀននៅសាលាវិទ្យាល័យស្ទឹងសែន ត្រូវជាកូនលោក សឿង ភា នាយប៉ុស្តិ៍រដ្ឋបាល​ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ  ពុំមានឈ្មោះប្រឡងបាក់ឌុប នៅឆ្នាំ ២០១៨ ដែលធ្វើឲ្យមានការហួស ចិត្តនិងអយុត្តិធម៌ចំពោះប្អូន សុំ រស្មី ទើបឳពុកម្តាយសំណូមពរ ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ។

លោក សឿង ភា ត្រូវជាឳពុក បានរៀបរាប់ថា បើកូនខ្ញុំប្រព្រឹត្ត ខុសនឹងបទល្មើសព្រហ្មទ័ណ តែ1 លើកបើកូនខ្ញុំ ប្រព្រឹត្តខុសវិន័យសាលា ច្រើនដងខ្ញុំអស់ចិត្តនឹងទទួល ហេតុអីបាននាយកសាលាវិទ្យាល័យ ស្ទឹងសែន  លប់ឈ្មោះ កូនខ្ញុំពីបេក្ខភាព ប្រលងទុតិយភូមិឆ្នាំ 2018 នេះ បើពិន្ទុឆមាស  26,97 លើសពីការកំណត់ 24,00 របស់ក្រសួងអប់រំ  ។

លោកនាយរងកសាលា ឈ្មោះ ធន ធុង បាន បានមានប្រសាសន៍ថា កំហុសមកពីលោក ដោយអចេតនា ដោយសារលុបឈ្មោះច្រឡំ  ត្រកូល សំ  នឹងកូនខ្ញំត្រកូល សុំ ចុះហេតុមេចមិន ឃើញឈ្មោះដែលច្រលំនោះនៅក្នុងបញ្ជីបេក្ខភាព   ហេតុផល1ទៀតគាត់  និយាយសុំទោសលប់ច្រលំ  តើការខាតបង់នេះ  អ្នកណាជាអ្នកដោះស្រាយ ។

លោក សឿង ភា  រស់នៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំបានសំណូមពរស្នើសុំ  អន្តរាគមន៏ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជននឹងកីឡា  ទី១  ជួយឱយកូនខ្ញុំជាប់ដោយស្វ័យប្រវត្តិ  ឬមានកាប្រលង ក្រោយការបរច្ឆេត តែម្នាក់ឯង ទី២ ជួយធ្វើការស្រាវ​ជ្រាវជាកំហុស  ចេតនា ឬអចេតនា ខណៈនេះប្រធានមន្ទីរអប់រំយុវជននឹងកីឡា  អសលទ្ធភាពក្នុងការដោះ​ស្រាយ បញ្ហានាយក​សាលាវិទ្យា​ល័យ ស្ទឹងសែន លុបឈ្មោះ បេក្ខជនប្រឡងច្រឡំត្រកូល ។

ដោយ  ប៊ុន  រដ្ឋា