កំពង់ធំៈ ទុក្ខលំបាករបស់យោធិន គឺជាទុក្ខរបស់មេបញ្ជាការ ដែលប្រៀបបានទៅនឹង ឳពុកម្តាយទី២ ដែលជាអ្នកទទួលខុសត្រូវមើលថែរក្សាបីបាច់គ្រប់គ្រង បងប្អូនក្នុងអង្គភាពឲ្យដូចក្រុមគ្រួសារតែមួយ ប្រសាសន៍ នេះបានមានបថ្លែងក្នុងពិធី ឯកឧត្តម ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី សៀន តាំងជីនាយរងការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងស្មងជើង និងបែកប្រអប់ជើងខាងឆ្វេង ក្នុងពេលបំពេញកាតព្វកិច្ចកន្លងមក។
ការចុះសួរសុខទុក្ខនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក វរសនីយ៍ទោ ហួន ប៊ុនចែម នាយការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ចុះដល់លំនៅដ្ឋានលោកអនុសេនីយ៍ត្រី សៀន តាំងជី ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨។
លោក សៀន តាំងជី បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញមួយរយៈកន្លងមក បច្ចុប្បន្នសម្រាកព្យាបាលនៅផ្ទះ និងឡើងទៅជួបគ្រូពេទ្យនៅទីក្រុងភ្នំពេញតាមការកំណត់ អាការៈ ជើងឆ្វេងមិន អាចដើរបាននោះទេ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងការិយាល័យអភិវឌ្ឍន៍ បានឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន ២កេស ទឹកផ្លែឈើ ចំនួន២ កេស ឈើច្រត់មួយគូរ និងថវិកាចំនួន៥០០,០០០ រៀល លោក សៀន តាំងជី និងគ្រួសាររំភើបចិត្តសម្រក់ទឹកភ្នែកដោយមើលឃើញពីគុណធម៌របស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនយោធិនក្រោមឱវាទ និងអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តាំផ្ញើរឲ្យយកចិត្ត ទុកដាក់ថែរទាំសុខភាព ពិសារថ្នាំតាមការកំណត់របស់ពេទ្យ រួមទាំងការពារជំងឺគ្រុមឈាម ដែលវាកំពុងតែ ល្បាតនាពេលបច្ចុប្បន្ន និងកុំមានការព្រួយបារម្ភណ៍ ថ្នាក់ដឹកនាំ និងមិត្តរួមអាវុធទាំងអស់ នៅតែនឹករលឹក និងជួយជាកំម្លាំងចិត្ត សូមឲ្យជាសះស្បើយឆាប់ ដើម្បីបំរើសង្គមជាតិបន្តទៀត ។
ដោយ ប៊ុន រដ្ឋា





































