ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ កោតសរសើរ អភិបាលខេត្តព្រះសីហនុ

0

ខេត្តព្រះស៊ីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរ អភិបាលខេត្តព្រះសីហនុ ថាជាថ្នាក់ដឹកនាំល្អម្នាក់ដែលបានដឹកនាំខេត្តឆ្នេរសមុទ្រមួយនេះអោយមានការរីកចំរើនយ៉ាងលឿនក្នុងកាលៈទេសៈបច្ចុប្បន្ន។
ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ័៩កើត ខែស្រាពណ៌ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២០ខែសីហាឆ្នាំ២០១៨
ឯកឧត្តម មាស វិរិទ្ធ មានប្រសាសន៏ថា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកបានល្អស្ទើតែឥតខ្ចោះគួរអោយកោតសរសើរបំផុតដោយបានធ្វើអោយខេត្តព្រះសីហនុ មានការរីកចំរើនលឿនគួរជាទីមោទនៈ។ទន្ទឹមនឹងការអភិឌ្ឍឆាប់រស័ស មានអ្នកវិនិយោគចូលមកច្រើន សេវាកំសាន្តច្រើន ខេត្តព្រះសីហនុ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនសាធារណៈជនបានយ៉ាងល្អប្រសើរ។ជាមួយនេះដែរ
ឯកឧត្តម មាស វិរិទ្ធ ស្នើដល់មន្រ្តីនៅតាមអង្គាភាពមានការពាក់ពន្ធ័ទាំអស់ក្នុងខេត្តព្រះសីហនុ ត្រូវតែរួមគ្នាបន្តខិតខំធ្វើការងារក្រោមការដឹកនាំរបស់ ឯកឧត្តម យន្ត មីន អោយបានខ្លាំងក្លាថែមទៀតដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមទាំងមូល។ធ្វើយ៉ាងណា ទាំងនគរបាលនិងអាវុធហត្ថ ត្រូវសហការគ្នាបង្ក្រាបអោយមានប្រសិទ្ធភាពខ្ពស់និងត្រូវធ្វើជាសេនាធិការល្អរបស់ខេត្ត។
ឯកឧត្តម បញ្ជាក់ថា ការដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះគឺជាអ្វីដែលរដ្ឋាភិបាលបាកំណត់។ដូច្នេះត្រូវតែខិតខំទ្វេរដងធ្វើអោយបានជោគជ័យដើម្បីសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា គ្រឿងញៀនគឺជាប្រធានបទដ៏ក្តៅគគុក គួរអោយបារម្ភជាខ្លាំងនិងបាននាំមកនូវគ្រោះមហន្តរាយធំណាស់។បញ្ហានេះដែរ ខេត្តព្រះសីហនុ ក៏បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងបង្ក្រាបយ៉ាងសកម្មរាល់ថ្ងៃផងដែរ។
ឯកឧត្តម យន្ត មីន បង្ហាញជំហរថា” ត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតដោយគ្មានការយោគយល់ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់និងបទល្មើសគ្រប់បែបយ៉ាងនិងត្រូវធ្វើអោយបានដូចភ្លៀងរលឹម។ជាមួយនេះ ឯកឧត្តម យន្ត មីន ស្នើអោយសមត្ថកិច្ចពាក់ពន្ធ័ត្រួវរួមគ្នាធ្វើការងារនេះអោយមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដំណាក់កាលទី៣ ឆ្នាំ២០១៨នេះ សំរាប់ខេត្តព្រះសីហនុ ធ្វើការបង្ក្រាបគ្រឿងញៀនបានចំនួន១១៤ករណីនិងប្រមូលបានវត្ថុតាងសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនបានចំនួន២០៨នាក់ ស្រីចំនួន១៩នាក់ ក្នុងនោះ ៨៥ករណីបង្ក្រាបដោយកំលាំងនគរបាល និង២៩ករណីទៀតបង្ក្រាបដោយកំលាំងអាវុធហហត្ថ។
ដោយឡែកនៅខែកក្កដាឆ្នាំ២០១៨ បង្ក្របបានចំនួន០៨ករណីទៀត ឃាត់ខ្លួនបាន០៩នាក់។
ចុងក្រោយនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ ថ្មីៗនេះទៀតកំលាំងនគរបាល បានបង្ក្រាបទីតាំងក្លឹបកំសាន្តមួយ ឈ្មោះ ស្កាយ ឡាញ SKY LINE ឃាត់ខ្លួនមនុស្សចំរុះជតិសាសន៏ចំនួន៥៣នាក់ ក្នុងនោះ៣១នាក់មានជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន ហើយពេលនេះតុលាការកំពុងបន្តនីតិវិធី។
នេះបើយោងតាមការបញ្ជាក់របស់ លោក គង់ វិតាណៈ លេខាធិការនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ៕
អត្ថបទដោយ ៖ខៀវ សាវ៉ុន