ខេត្តកំពង់ធំ= ក្មេងស្រីម្នាក់បានខ្យល់គរលង់ទឹកស្លាប់វេលាម៉ោង១៥:៣០នាទីថ្ងៃចន្ទ៩កើត ខែស្រាពណ៍ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 
ជនរងគ្រោះឈ្មោះគីម រ៉ា ភេទស្រី អាយុ១៦ឆ្នាំរស់នៅភូមិឃុំក់តហេតុខាងលើ ។
តាមប្រភពព័ត៏មានពីសមត្ថកិច្ចបានអោយដឹងថា មូលហេតុ:ជនរងគ្រោះស្លាប់បណ្ដាលមកពីចុះងូតទឹកទន្លេតែម្នាក់ឯង ស្រាប់តែខ្យល់គរបណ្តាលឲ្យលង់ស្លាប់តែម្ដង ។
ក្រោយទទួលបានព័ត៏មានសមត្ថកិច្ចយើងបានចុះពិនិត្យធ្វើកោសល្យវិច្ច័យ លើសាកសព ពុំមានស្លាក់ស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ រួចសន្និដ្ឋានថាពិតជាលង់ទឹកស្លាប់បើប្រាកដមែននិងបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕




































