(កំពង់ធំ)៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៣០នាទី នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីធ្វើអត្តឃាតដោយចងកសំលាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ម្នាក់។
នគរបាលស្រុកសន្ទុកបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក សៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កសិករ នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ អៀប ឃន ភេទស្រី អាយុ ២៧ឆ្នាំ ជាប្រពន្ធបានបំភ្លឺថា៖ ប្តីរបស់ខ្លួនជាមនុស្សញៀនស្រារស្រវឹងជាប្រចាំរហូតកេីតជម្ងឺសសៃប្រាសាទ ហេីយកន្លងមកតែងធ្វេីអត្តឃាតពីរលេីកដោយចងកនិងអារកនិងឡាមតែបានសង្រ្គោះទាន់។ លេីកទីបីចងករនៅលេីផ្ទះបណ្តាលអោយស្លាប់ខ្លួនឯង។
តាមសាក្សីឈ្មោះ ពុំ ទឿន ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អនថ្លៃ និងឈ្មោះ ឈឹម អីុម ភេទស្រី អាយុ ៥៣ឆ្នាំ អ្នកជិតខាងក៏បានបញ្ជាក់ដូចដូចខាងលេីដែរ។
ក្រោយដឹងព័ត៌មាននេះភ្លាមកម្លាំងជំនាញ បានចុះដល់កន្លែងកេីកហេតុដោយសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រយា លោកមេភូមិ និងគ្រួសារសពដេីម្បីពិនិត្យកន្លែងកេីតហេតុនិងសាកសព កាពិនិត្យយេីងឃេីញនៅលេី ក សពមានស្នាមទ្រុឌពណ៌ក្រម៉ៅ។ នៅលេីដងខ្លួននិងអាវៈយវៈពុំឃេីញមានស្លាកស្នាមអ្វីកត់សំ
គាល់ឡេីយ។ ទើបសន្និដ្ឋានបានថា÷ សពជនរងគ្រោះឈ្មោះ អ៊ុក សៀង ពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន។ មូលហេតុ: ស្រវឹងស្រា.ញៀនស្រាកើតជម្ងឺសរសៃប្រសាទ។
ក្រោយពីពិនិត្យចប់សព្វគ្រប់កម្លាំងជំនាញបានធ្វេីកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួួសារយកធ្វេីបុណ្យតាមប្រពៃណី៕




































