ស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ នៅស្រុកបារាយណ៏

0

ខេត្តកំពង់់ធំ)៖ នៅថ្ងៃចន្ទ ០៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៥ៈ០០នាទី លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិឧទុម្ព័រ ឃុំស្រឡៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកម៉ូតូក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង) បណ្តាលអោយស្លាប់មនុស្ស០១នាក់(ស្រី) និងរបួសស្រាល០១នាក់(ប្រុស) ៖

ម៉ូតូម៉ាកនិច ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ1BW.4816 បើកបរដោយឈ្មោះ សឹម វ៉ាន់ដា ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ(មិនពាក់មួកសុវត្ថិភាព)(ស្លាប់នៅមន្ទីរពេទ្យ)។

ម៉ូតូម៉ាកឃ្លិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CQ.5931 បើកបរដោយឈ្មោះ លេង.លីម ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ(របួុសស្រាល)(ពាក់មួកសុវត្ថិភាព) ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុដកហូតយកវត្ថុតាងម៉ូតូទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ រីឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុជាបឋមបង្កដោយអ្នកបើកបរ ម៉ូតូម៉ាកនិចឈ្មោះ សឹម.វ៉ាន់ដា បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ៕