ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំ សហការី ចុះឧបត្ថម្ភសម្ភារៈជាស្បៀងអាហារនិងបច្ច័យសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និង ផ្គត់ផ្គង់សម្រាប់ព្រះសង្ឃកំពុងសិក្សារៀនសូត្រព្រះធម៌ ក្នុងពេលគង់ចាំព្រះវស្សា ដែលកំពុងមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ ក្រោយពីមានការសំណូមពរពីព្រះគ្រូចៅអធិការវត្តបុទុមរតន៍ហៅវត្តក្រចាប់ ព្រមទាំងគណៈកម្មាការអាចារ្យវត្តបានសំណូមពរដល់ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្រៅពីវិស័យការងារស្នូលរបស់អង្គភាព និងការងារសមាគមអតីតយុទ្ធជន បានផ្សាភ្ជាប់ជាមួយនិង ការងារមនុស្សធម៌ ក្នុងវិស័យព្រះពុទ្ធសាសនា អាណាចក្រ បានផ្សារភ្ជាប់និងវិស័យពុទ្ធចក្រដើម្បីជាការលើកស្ទួយព្រះពុទ្ធសាសនា បានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែសីហា ឆ្នាំ២០១៨ ដែលបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តបទុមរតន៍ ហៅវត្តក្រចាប់ ស្ថិត
នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន អង្ករ ចំនួន ២២៥ គ.ក្រ , មីយើង ចំនួន ១០ កេស ,ទឹកផ្លែឈើ ចំនួន ០៣ កេស , ទឹកបរិសុទ្ធ ចំនួន ០២ កេស និងបច្ច័យ ចំនួន ១,៥៦៥,០០០ រៀល ។ ដោយឡែក សៀវភៅ ចំនួន ៤៥ ក្បាល ,ប៊ិចសរសេរ ចំនួន ៤៥ ដើម រួមនិងបច្ច័យ ៣,០០០ រៀល ក្នុង ០១ អង្គ បន្ថែមទៀត ជាការឧបត្ថម្ភរបស់ ឧបាសិកា ហ៊ុល រ៉េន ជាម្តាយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ។
ក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ព្រះទាំងគណៈកម្មការអាចារ្យវត្ត សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម សោម ស៊ុន ព្រមទាំងសហការី នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបាននាំយកគ្រឿង ឧបភោគបរិភោគ មកប្រគេនដល់ព្រះសង្ឃ ដែលកំពុងខ្វះខាត ក្នុងពេលគង់ចាំព្រះវស្សា បានប្រគេនពរ ជ័យដល់ឯកឧត្តមមេបញ្ជាការ និងអង្គភាពបញ្ជាការដ្ឋាន យោធិនគ្រប់រូប រួមទាំងឧបាសិកា ហ៊ុល រ៉េន និងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន សម្រេចជោគជ័យគ្រប់ភារកិច្ច ។
ដោយ ប៊ុន រដ្ឋា





































