ដោយៈសាតចាន់បុត្រ មណ្ឌលគិរីៈសេចក្តីរាយការនៅម៉ោងប្រមាណជា០២និង៥០នាទីនេះ ប្តីប្រពន្ធពីរនាក់បានសម្រេចចិត្តបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន ។ហេតុការដែលកម្រនេះ បានកើតឡើងនៅរសៀលថ្ងៃទី២១សីហានេះ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នគរបាលមូលដ្ឋានកំពុងសើុបអង្កេតលើករណីនេះ។សមត្ថកិច្ចថាជនរងគ្រោះជាប្តីប្រពន្ធ ដោយប្តីមានឈ្មោះសុីម ធីប អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅទឹកដីខេត្តព្រៃវែង។ប្រពន្ធឈ្មោះនឿន ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការបឋមដែលទទួលបានចុងក្រោយពីអ្នកភូមិពូទុង បានអោយដឹងថា ជនរងគ្រោះជាប្រពន្ធធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនចំនួនបីដងរួចមកហើយ តែមិនបានសម្រេច ព្រោះតែប្តីតែឈ្លោះប្រកែកនិងរករឿងប្រពន្ធ។ទោះជាយ៉ាងណាក្នុងករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះ នគរបាលកំពុងស្រាវជ្រាវបន្ត ដើម្បីបញ្ជាក់អោយកាន់តែច្បាស់បន្ថែមទៀត៕




































