ក្រុមហ៊ុនអេស-ប៊ី-ខេ គ្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដោយអាចផ្តល់ការងារប្រមាណ១៨៥០កន្លែង

0

ខេត្តព្រះសីហនុ ៖  នារសៀល ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កិច្ចប្រជុំពិគ្រោះយោបល់វាយតម្លៃហេតុប៉ះពាល់ និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ពន្ធ័មូយចំនួននិងអាជ្ញាធរដែនដីផងដែរ នៅមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ។

យោងតាមលោក ស៊ុន ផានិត តំណាងក្រុមហ៊ុនអេស-ប៊ី-ខេ ឲ្យដឹងថា៖ក្រុមហ៊ុនមានគោលបំណងកើតរោងចក្រកែច្នៃសារាយសមុទ្រដែលមានភូមិសាស្ត្រនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុឬផ្ទៃដី ១៥៤.៤០២ម៉ែត្រការ៉េ ដោយអាចស្រូបយកកម្លាំងពលកម្មប្រមាណជា ១៨៥០នាក់ ។

ក្រុមហ៊ុន រោងចក្រកែច្នៃសារាយសមុទ្រនេះមានគម្រោងផលិតសារាយនាំចេញទៅកាន់ទីផ្សារនៃមួយចំនួនដូចជា ប្រទេសចិន ថៃ វៀតណាម កូរ៉េ ជប៉ុន ឥណ្ឌាអាមេរិក និងសហភាពអឺរ៉ុប… ។ ក្រុមហ៊ុន ប្តេជ្ញាធ្វើយ៉ាងណាជៀសវាងការរំខានចេញសម្លេង ដល់ប្រជាពល រដ្ឋនិងរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទបង្កើនប្រាក់ ចំណូលប្រជាពលរដ្ឋសំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក ឈិន សេងងួន អភិបាលរងខេត្ត បានស្វាគមន៍ក្រុមហ៊ុនដែលបង្កើតរោងចក្រកែច្នៃសារាយសមុទ្រនេះ ក៍ប៉ុន្តែក្រុមហ៊ុនត្រូវគោរពតាមការណែនាំរបស់មន្ត្រីជំនាញ មានដូចជាបរិស្ថាន ជលផល និងមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់ធនធានសមុទ្រ និងបរិស្ថាន។ ក្រុមហ៊ុនត្រូវសាងសង់រោងចក្រស្របទៅតាមបទដ្ឋានបច្ចេកទេស ដោយមានអាងចម្រោះ និងប្រពន្ធ័បង្ហូរទឹកកខ្វក់អោយបានត្រឹមត្រូវដើម្បីកុំអោយមានការបង្កផលប៉ះ ពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងបរិស្ថានសមុទ្រ៕