មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះពិនិត្យអគារស្នាក់នៅផ្នែកសឹករងបារាយណ៍ដែលកំពុងសាង​សង់

0

កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់របស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ  មកលើជីវភាព រស់​នៅ​យោធិនគ្រប់រូប និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការសាងសង់បន្ទាយ សម្រាប់ជាកន្លែងធ្វើការ ឲ្យ​មានលក្ខណៈសមរម្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថែមទាំងបានគៀងគរ សម្បុរសជន ជិតឆ្ងាយ ទាំងជាតិ និងអន្តរជាតិ ឲ្យជួយសាងសង់តាមផ្នែកសឹករងនានា ដែលនៅតាមស្រុកក្រុងផងដែរ។

ជាក់ស្តែងអាគារស្នាក់នៅដ៏ស្រស់ស្អាត នៃផ្នែកសឹករងស្រុកបារាយណ៍ កំពុងតែចាប់បដិសទ្ធិថ្មីមួយទៀត បង្ហាញដល់មហាជននៃស្រុកបារាយណ៍ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៨ រហួត មកដល់ពេលនេះ សាងសង់បានជាង៨០ភាគរយ នឹងរួចរាល់ក្នុងពេល ឆាប់ៗខាងមុខនេះ ដែលមាន ទំហំ៨.២៥×២៥ម៉ែត្រ បេតុងប្រក់ក្បឿង អាគាស្នាក់នៅនេះ ដោយគ្រោងចំណាយថវិកាសរុប៤៣,៥00 ដុល្លា​សហរដ្ឋអាមេរិក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ​សោម ស៊ុន  បានបញ្ជាក់ថា លក្ខណៈនៃអាគារស្នាក់នៅរបស់ផ្នែកសឹករងបារាយណ៍ ជាអំណោយរបស់ភាគគីមិត្ត ខ័ណហ្គ័ក វ៉ឹប នែទីក្រុងហូជីមិញ មាន2បន្ទប់ គឺបន្ទប់មេបញ្ជាការ និងបន្ទប់កងកម្លាំងស្នាក់នៅបំរើការងារ និងមានបន្ទប់អនាម័យចំនួន02ដែលក្នុងនោះ មានបង្គន់03និងបន្ទប់ទឹក02ផងដែរ។

ក្នុងឳកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ​សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤​ មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរចំពោះមេបញ្ជាការផ្នែកសឹករងគ្រប់ស្រុងក្រុង ដែលបានខិតខំ យកចិត្តទុកដាក់បំពេញភារកិច្ច និងបទបញ្ជារបស់ថ្នាក់ដឹកនាំ ទាំងការងារសន្តិសុខ និងការងារអតីតយុទ្ធជន  រួមទាំងការដឹកនាំសាងសង់បន្ទាយ ជាពិសេសមេបញ្ជាការផ្នែកសឹករងបារាយណ៍ បានសាងសង់អាគារជិត រួចមួយភាគរយ ទទឹមគ្នានេះដែរ ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរឲ្យយោធិនទាំងអស់ ថែរក្សាទ្រព្យសម្បត្តិ ដែលមានស្រាប់ រួមទាំងអាវុធ ឲ្យបានគង់វង្ស ចេះសំអាត រស់នៅប្រកបដោយអនាម័យល្អ នាំមកនូវសុខ​ភាពល្អ បញ្ជ្រៀសការកើតជំងឺដល់យោធិន ។

ដោយ  ប៊ុន  រដ្ឋា