ឧត្តមសេនីយ៍ទោ សោម ស៊ុន សម្ពោធផ្លូវលំប្រវែង335ម ដាក់ឲ្យប្រើប្រាស់ និងប្រគល់វិទ្យុទាក់ទងជូន​ប្រជាការពារ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងកំពង់ធំ បានអញ្ជើញសម្ពោធផ្លូវលំដែលមានប្រវែង335ម បន្ទាប់មានការខូចខាតយ៉ាងដំណំ ក៏ ត្រូវបានជួសជុលឡើងវិញ បានចំណាយថវិការ អស់ចំនួន៦,២៨០,០០០រៀល និងដាក់ឲ្យប្រើប្រាស់ ជាផ្លូវ​ការ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ពិធីសម្ពោធផ្លូវលំក្រាលគ្រួសក្រហមនេះ ​ក្រោម​អធិតី​ភាព​ឯកឧត្តម សោម ស៊ុន អនុប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួម កងកម្លាំងទាំង៣ប្រភេទ  ពីលោកយាយ លោកតា ប្រជា​ពលរដ្ឋ និងប្រជាការពារ រួមទាំងកងកម្លាំងក្នុងពិធី​ សំណេះសំណាលជាង២០០នាក់ នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨។

ក្នុងឳកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ វិទ្យុទាក់ទងចំនួន5 គ្រឿង ជូនប្រជាការពារសម្រាប់បំរើការងារ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភ ព្រះអង្គព្រះនាម ចែម មុន្នី ចិន្តា ព្រះគ្រូចៅអធិការវត្តពោធិវង្ស ហត្ថី ហៅវត្តពោធិ  ដែលព្រះអង្គរមានការព្រួយពីសន្តិសុខ សុវត្តិភាព​របស់ប្រជាពលរដ្ឋ និងចូលរួមឧបត្ថម្ភវិទ្យុទាក់ទង ដើម្បីសម្រួលការងារទំនាក់ទំនងឲ្យបានឆាប់រហ័ស ដើម្បី ទុកស្កាត់នូវ បញ្ហាអសន្តិសុខក្នុងភូមិ។

ឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន​ បានគោរពនិងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់​នៅភូមិថ្នល់ បាននាំគ្នាទៅបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ បោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំនាវាសន្តិភាព នឹងការអភិវឌ្ឍន៍ នូវអណត្តិទី៦នេះបន្តទៀត ឯកឧត្តម បានសំនូមពរឲ្យប្រជាការ​ពារ ទាំងអស់គោរពច្បាប់ អនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយតួនាទីភារកិច្ចប្រជាការពារមិនត្រូវ កាងបទល្មើស យកតួនាទីទៅគំរាមគំហែងប្រជាពលរដ្ឋ និងពុំមានសិទ្ធក្នុងការចាប់ចង និងឃុំឃាំងបុគ្គល​ណា ព្រោះពុំមែនជាមន្រ្តីនគរបាលយុត្តិធម៌ តែអាចសហការឃាត់ខ្លួនជនល្មើសប្រគល់​ជូនសមត្ថកិច្ច ក្នុង​នោះហាមពាក់ឯកសណ្ឋាន ឬស្លាកសញ្ញា កងម្លាំងជាដាច់ខាត ព្រោះជារឿងខុសច្បាប់ ម្យ៉ាងទៀតធ្វើឲ្យមាន ការយល់ច្រឡំដល់ប្រជាពលរដ្ឋ ។

ដោយ  ប៊ុន  រដ្ឋា