រថយន្តមួយគ្រឿងដឹកថ្មជ្រុះរាយប៉ាយពេញផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ

0

ខេត្តរតនគិរី÷ រថយន្តបែនមួយគ្រឿងដឹកថ្មចេញពីក្បែរភ្នំកូនសេកចូលមកក្រុងបានលុង បានជ្រុះថ្មរាយប៉ាយតាមដងផ្លូវធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ៧៨ ។

ជាក់ស្តែងនៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានរថយន្តមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស្វាយ មិនចាំស្លាកលេខ បានដឹកជញ្ជូនថ្មចេញពីក្បែរភ្នំកូនសេកស្រុកកូនមុំយកមកចូលក្រុងបានលុង ហើយបានដាក់ហៀរទ្រុងបណ្តាលឲ្យជ្រុះរាយប៉ាយនៅតាមដងផ្លូវជាតិធ្វើឲ្យអ្នកជិះម៉ូតូនឹងអ្នកបើកបររថយន្តមានការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពោលគឺបណ្តាលឲ្យមុតកង់រថយន្ត ម៉ូតូនឹងរអិលដួលមានការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

លោក ឃឹម រមន្នី អនុប្រធានមន្ទីរសាធារណ:ការខេត្តបានឲ្យដឹងថា គាត់បានដឹងហើយព្រឹកមិញនេះមានថ្មជ្រុះ ហើយគាត់នឹងណែនាំរថយន្តដឹកថ្មទាំងនោះមិនឲ្យមានចឹងទៀតទេ។

កន្លងមករថយន្តដឹកដី ដឹកដីខ្សាច់ នឹងដឹកថ្មមិនបានគ្របស្បៃពីលើរថយន្តធ្វើឲ្យហ៊ុយដីជ្រុះដីខ្សាច់នឹងថ្ម ទៅលើអ្នកធ្វើដំណើរជិះម៉ូតូតាមដងផ្លូវហ៊ុយលើភ្នែកពួកគាត់បណ្តាលឲ្យមានគ្រោះថ្នាក់ផងដែរ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរនឹងមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តមេត្តារឹតបន្តឹងរថយន្តដឹកដី ដឹកដីខ្សាច់ នឹងដឹកថ្ម កុំគិតពីផលប្រយោជន៍ខ្លួនឯង ហើយគិតដល់អ្នកដទៃផង៕ យក្ខឡោម