ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទយីឌុបដឹកឈើពេញព្រៀប ១គ្រឿង ត្រូវបានកម្លាំងសហការកងរាជអាវុធហត្ថ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងលើផ្ទៃប្រទេសធ្វើការបង្រ្កាប រួមទាំងអ្នកបើកបរ និងព្រូប្រគល់ជូនមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើដើម្បីអនុវត្តបន្ត។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចវាលនិន្រ្ទា ស្not ថស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងសហការកងរាជអាវុធហត្ថចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ(ឈើ)ខាងលើប្រាប់ថា រថយន្តផ្ទុកឈើពេញត្រូវបានកម្លាំងបង្រ្កាប ជាប្រភេទយីឌុបភ្លៅ ៦ ម៉ាក DAEWOO ក្បាល ពាក់ស្លាកលេខ ព្រៃវែង 3A 0793 ពណ៏ខៀវលាយក្រហម និងរឺុម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A 1926 ពណ៏ដែក រួមទាំងបើកបរឈ្មោះ មាគ វិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងឈើទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងព្រូឈ្មោះ ឈីន ចិត្ត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជ្រៃផ្សារ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង ហើយវត្ថុតាងរថយន្តមានផ្ទុកឈើរួមទាំងអ្នកបើកបរ និងព្រូរថយន្ត បាននាំយកទៅបំពេញសំណំឯកសារពាក់ព័ន្ធ និងប្រគល់ជូនមន្រ្តីជំនាញ សង្កាត់រដ្ឋបាលព្រៃឈើសំរោង។
ប្រភពព័ត៌មានពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងបានឲ្យដឹងថា រថយន្តផ្ទុកឈើដែលកម្លាំងកងរាជអាវុធហត្ថបង្រ្កាប់ប្រគល់មានចំនួន ៥០ស្ទែ ជាប្រភេទអុសស្រស់ចំរុះ ហើយវត្ថុតាងរថយន្តមានផ្ទុកឈើ និងអ្នកបើកបររួមទាំងព្រូរថយន្តផងនេះ បាននឹងកំពុងបន្តនីតិវិធីនៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ៕ ចេង ពុំ




































