ខេត្តកំពង់ធំ៖ ក្រោមការផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយទ្ធជនកម្ពុជា ក្នុងការគិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ហើយរូបសម្ដេចផ្ទាល់ក៍ជាវិរអតីតយុទ្ធជនដែលត្រូវបានគណកម្មាធិការសមាគមបោះឆ្នោតជ្រើសតាំងជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ហើយដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ធ្វើជាប្រធានគណៈកម្មាធិការសមាគម និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគម បានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាង ផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងជីវភាពរស់នៅអតីតយុទ្ធជន និងស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់ ។
គណៈកម្មាធិការសមាគម បានរៀបចំធ្វើបច្ចុប្បន្នភាព ដើម្បីគ្រប់គ្រងនិងស្វែងយល់ពីស្ថានភាពជីវភាពរបស់បងប្អូន បានរៀបចំជារចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងច្បាស់លាស់ពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដឹងពីសុខទុក្ខ
អតីតយុទ្ធជនខេត្តកំពង់ធំក្តាប់បានយ៉ាងច្បាស់ ពេលបងប្អូនមានទុក្ខធុរៈ សូមផ្តល់ដំណឹងមកកម្មាធិការសមាគម និងដោះស្រាយទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដូចជាការបញ្ជូនគាត់ទៅព្យាបាលជម្ងឺ សាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ធ្វើឲ្យ អតីតយុទ្ធជនកក់ក្តៅ អតីតយុទ្ធជនដែលមានដីតែគ្មានផ្ទះឬមានផ្ទះរស់នៅមិនសមរម្យ សមគមអតីតយុទ្ធជន បានសាងសង់លំនៅដ្ឋានចំនួន ៩៥ ខ្នងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម បានចំនួន ៩៥ គ្រួសារ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ផ្ទះទាំង ៩៥ ខ្នងបានសាងសង់ជូនអតីតយុទ្ធជននៅ តាមបណ្ដាក្រុង ស្រុកនៅទូទាំងខេត្តកំពង់ធំគឺ÷
– ក្រុងស្ទឹងសែន ចំនួន ០៩ ខ្នងផ្ទះ – ស្រុកកំពង់ស្វាយ ចំនួន ២៣ ខ្នងផ្ទះ – ស្រុកស្ទោង ចំនួន ១៥ ខ្នងផ្ទះ – ស្រុកសន្ទុក ចំនួន ១១ ខ្នងផ្ទះ – ស្រុកបារាយណ៍ ចំនួន ២២ ខ្នងផ្ទះ – ស្រុកប្រាសាទបល្ល័ង ចំនួន ០៣ខ្នងផ្ទះ – ស្រុកប្រាសាទសំបូរ ចំនួន ០៥ ខ្នងផ្ទះ និង នៅ- ស្រុកសណ្ដាន់ ចំនួន ០៧ ខ្នងផ្ទះហើយចំនួនដែលនៅសេសសល់និងបន្តសុំការអនុញ្ញាតដើម្បីសាងសង់ជូនគាត់ ដែលមានជម្រកស្នាក់នៅមិនសមរម្យបន្ថែមទៀត ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្រោមការចង្អុលចុះរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីមអគ្គលេខាធិការសមាគម និងការយកចិត្តទុកដាក់ដោះស្រាយរបស់ ឯកឧត្តមសុខលូ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធត្រៀមរៀបចំចុះវាស់វែងបែងចែកដីសម្បទានសង្គមកិច្ចរបស់ខេត្តនៅតំបន់ចំបក់ធំ ក្នុងឃុំក្រយា ស្រុកសន្ទុក ដើម្បីផ្ដល់ជូនអតីតយុទ្ធជនយើងដែល គ្មានដី-គ្មានផ្ទះ ហើយស្ម័គ្រចិត្តទៅរស់នៅទីនោះ ដើម្បីពួកគាត់មានដីសង់លំនៅដ្ឋាន និងបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរស់នៅ ។
ដោយឡែក បងប្អូនអតីតយុទ្ធជនទទួលមរណភាព គណៈកម្មាធិការសមាគម បានចាត់ចែងមន្ត្រីយកប្រាក់បេឡាមរណៈសង្គ្រោះទៅផ្ដល់ជូនគ្រួសារសពដែលកំពុងប្រារព្ធពិធីបុណ្យ បានទាន់ពេលវេលា អតីតយុទ្ធជន ខ្វះខាតស្បៀងអាហារ និងមានជម្ងឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សកម្មភាពដ៏ប្រសើរទាំងអស់នេះ
អតីតយុទ្ធជនខេត្តកំពង់ធំពិតជាមានមោទនភាពដ៏ជ្រាលជ្រៅក្រៃលែងចំពោះការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតយុទ្ធជនបានប្តេជ្ញាមិនចាញ់ឧបាយកលបោកប្រាស់របស់ក្រុមជ្រុលនិយម ដែលពួកគេប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជា ដែលសន្តិភាពនេះពួកគាត់ជាអតីតយុទ្ធជនបានចូលរួមដណ្ដើមយកមក ដោយពុះពារឆ្លងកាត់មហាឧបសគ្គដែលរហូតពួកគាត់មួយចំនួនត្រូវធ្លាក់ខ្លួនពិការ មួយចំនួនបាត់បង់សមត្ថភាព ហើយក៏មានមិត្តសម្លាញ់រួមអាវុធរាប់រយពាន់នាក់ បានពលីជីវិតក្នុងបុព្វហេតុរំដោះប្រទេសឲ្យរួចផុតពីសង្រ្គាម បង្រួបបង្រួមជាតិ ។
ដោយ ប៊ុន រដ្ឋា




































