ឯកឧត្តម សុខ សំណាង អញ្ជើញចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិក សមាជិកា និងប្រជាពរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

0

ខេត្តតាកែវ៖ ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំដិន ឯកឧត្តម សុខ សំណាង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រជុំបូកសរុបលទ្ធផលបោះឆ្នោត និងសំណេះសំណាលថ្លែងអំណរគុណដល់សមាជិក សមាជិកា និងប្រជាពរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៦។
ពិធីនេះក៏មានការចូលរួមពីក្រុមការងារថ្នាក់កណ្តល ក្រុមការងារថ្នាក់ខេត្ត ប្រធាន អនុប្រធានគណបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមបក្ស ភ្នាក់ងារសង្កេតការណ៏ និងសមាជិក សមាជិកា សរុបចំនួន ២៧៩នាក់។
បន្ទាប់ពីមានមតិសំណេះសំណាល និងថ្លែងអំណរគុណរួចមក ឯកឧត្តម សុខ សំណាង ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន ក៏បានចែកថវិកាឧបត្ថម្ភដល់សមាជិក សមាជិកា ចំនួន១៨៥នាក់ ក្នុងម្នាក់ៗ០២ម៉ឺនរៀល ឧបត្ថម្ភដល់សាខាបក្សភូមិទាំង០៩ ក្នុង០១ភូមិ ថវិកា១០ម៉ឺនរៀល ស្រាបៀរ០៤កេស និងបានឧបត្ថម្ភការិយាល័យបោះឆ្នោតទាំង១៤ ក្នុង០១ការិយាល័យចំនួន១០០ដុល្លារផងដែរ។