ខេត្តកំង់ឆ្នាំង:!!ថ្ងៃចន្ទ ៩កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ នេះនៅព្រឹកម៉ោង ១០:០០ ឯកឧត្តម ឧត្តមសរនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ,លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត, លោកវេរសេនីយ៍ទោឡាយ សុភ័ត នាយរងការិយាល័យ
បុគ្គលិកស្នងការនគបាល , លោក ឃូ សុផាន់ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹក រួមជាមួយក្រុមការងារ សអក ថ្នាក់ ក្រុង ស្រុក និងសាខាឃុំ សង្កាត់ បាននាំយកថវិកា បេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០៛ ជូនលោកស្រី ញាន យ៉ាន ត្រូវជាប្រពន្ធរបស់ សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ប្រភេទជនបាត់បង់
សមត្ថភាពការងារឈ្មោះ ពៅ ភឿន មានអត្តលេខ IA02000964 ទទួលមរណភាពនៅព្រឹកម៉ោង៦:០០ ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨ នៅភូមិត្រពាំងព្នៅ ឃុំច្រេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។





































