កំពង់ចាម: រហូតមកដល់ពេលនេះ អំណោយកាកបាទក្រហមកម្ពុជា នៅតែបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ជាបន្តទៅទៀត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស សាខាខា
កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន២៣៤០គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 
ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទូក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ ដែលជានិច្ចកាលស
ម្តេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ ហើយឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច និងត្រូវប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពឹសទាំងឡាយ
ប្រសិនបើ មានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួលការព្យាបាល បានទាន់ពេលវេលា។ ដើម្បី បញ្ជៀសការលង់ទឹក ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅតូចៗ កុំឲ្យលេងទឹក ដោយឡែក នៅពេលទឹកសម្រកទៅវិញ បងប្អូន ត្រូវត្រៀមនូវពូជធារ និងសហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្ម ឡើងវិញ ៕





































