កំពត ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាល
ខេត្តប្រចាំខែសីហា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។ កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ កងកំលាំងទាំងបី អភិបាលក្រុង ស្រុក សមាជិក សមាជិកា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន ៩៨នាក់។





































