ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ប្រាសាទព្រះវិហារ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រជំុបូកសរុបលទ្ធផលការងារយោធាប្រចាំខែសីហា ឆ្នាំ២០១៨ និងដាក់ចេញទិសដៅការងារយោធាបន្ត ខែកញ្ញា ឆ្នាំ២០១៨ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៨ ក្រោមកិច្ច
ទទួលស្វាគមន៍ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩។
បន្ទាប់ពីលោកវរៈសេនីយ៍ឯក យ៉ាង សុផាត មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៩ អានរបាយកាណ៍ បញ្ជាក់ពីការខិតខំប្រឹងប្រែងអនុវត្តរយះពេលកន្លងមកបានបញ្ចប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះបានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាព កសាងនូវឆន្ទៈក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ធានាបានសន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយសង្គមបានល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំពង្រឹងកម្លាំង។
ឯកឧត្តមមេបញ្ជាការ ក៍បានធ្វើការផ្តាំផ្ញើរបន្ថែមទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការកែច្នៃជីវភាពរស់នៅ របស់បងប្អូនកងទ័ព និងគ្រួសារ ដោយបំផុសបំផុលឲ្យមានចលនា ប្រឡងប្រណាំង លេីគ្រប់វិស័យ ទាំងវិស័យការបង្កបង្កើនផល ដាំដំណាំ និងការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ក៍ដូចជានៅតាមអង្គនីមួយៗ ដេីម្បីជួយទ្រទ្រុងបន្ថែមក្នុងជីវភាព កាត់បន្ថយបានពីភាពក្រីក្ររបស់បងប្អូនផងដែរ ជាក់ស្តែងបេីយេីងធ្វេីការ
ប្រៀបធៀបនិងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០១៨នេះគឺមានការកេីនឡេីង ដូច្នេះសូមបងប្អូននាយ និងពលទាហាន ព្រមទាំងគ្រួសារទ័ពទាំងអស់ត្រូវខិតខំបន្តទៀតអោយបាន១០០%ទៅតាមគោលការដែលថ្នាក់លេីបានដាក់ចុះ៕សួនលីណា




































