ផ្សព្វផ្សាយណែនាំការប្រើប្រាស់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម

0

ខេត្តសៀមរាប៖  អជីវករត្រូវ​ចូល​​រួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីវកសិកម្ម ដោយមាន​វិធាន​ការ​គ្រប់​គ្រង​​ថ្នាំ​កសិកម្ម​​​​​ ​អនុវត្ដ​ច្បាប់​ចំពោះសកម្ម​ភាព​ពាណិជ្ជកម្ម ​​មូល​ដ្ឋាន​អាជីវ​កម្ម​​ថ្នាំ​កសិកម្ម ​ឬ ​ជី​កសិកម្ម​​ ​ជាពិសេស​យកចិត្ត​ទុកដាក់​ទប់ស្កាត់ ចំពោះ​ការហូរ​ចូលថ្នាំ​​កសិកម្ម​​ ឬ ​ជី​កសិកម្ម​​តាមច្រករបៀង​ព្រំដែន តាម​មធ្យោបាយ​ដឹក​ជញ្ជូន តាមផ្លូវទឹក ឬ ផ្លូវគោក ​​​និងធ្វើការដោះ​ស្រាយ​​បទល្មើស​ស្របតាមច្បាប់​ ។

ប្រសាសន៍នេះ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់នឹងនេសាទ តំណាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ថ្លែងក្នុងពិធី សិក្ខាសាលា​ផ្សព្វផ្សាយ​ណែនាំ​ការ​ប្រើប្រាស់​ស្លាកសញ្ញា​ព័ត៌​មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម  ដែលមានអជីវករលក់ដុំ និងលក់​រាយ មកពីបណ្តាស្រុកក្រុងជាង៥០០នាក់ នៅសណ្ឋាគារម៉ារ៉ាឌី ដែលបានស្ថិតនៅ​ក្នុងក្រុង​សៀម​រាប ខេត្តសៀមរាប ព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨។

លោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានមានប្រសាសន៍ថា គោលបំណងផ្សព្វផ្សាយដល់​បណ្តា​ក្រុម​ហ៊ុន​ អជីវកម្មនាំចូលថ្នាំកសិកម្ម និជិវកម្ម រួមទាំងអាជីវករលក់ដុំ និងលក់រាយ ថ្នាំកសិកម្មទាំងអស់ ឲ្យយល់​ដឹងពី សេចក្តីប្រកាសថ្មី ស្តីពីគោលការណែនាំ សម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាក​សញ្ញាព័ត៌​មាន នៃថ្នាំ​កសិកម្មដែលទើបតែចូលថ្មីជាធរមាន ចំនុចទី២ គឺណែនាំដល់ពាណិជ្ឋករ និងអជីវករឲ្យ​យល់ដឹង​ពី ការរៀប​ចំ ស្លាកសញ្ញាព័ត៌មាន នៅលើសំបកវេចខ្ចប់ ដើម្បីជាមូលដ្ឋានដល់កសិករ និងអ្នកប្រើប្រាស់ ងា​យ​ស្រួលក្នុង ការយល់ដឹង ចំនុចទី៣ រួមចំណែកក្នុងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និង​ជីក​សិកម្ម ឲ្យមានប្រសិទ្ធិភាព។

លោកភុំ រ៉ា បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ នេះ អាជីវកម្មប្រភេទថ្នាំកសិកម្មកំចាត់ស្មៅ គឺគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មបានល្អប្រសើរ ​នឹងមានប្រសិទ្ធភាពខ្ពស់ នាយកដ្ឋានក៏បានរៀបចំនូវប្រកាសស្ដីពីស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ​និងគំរូស្លាកសញ្ញាដោយប្រកាន់ខ្ជាប់ទៅតាមនិយាមអន្តរជាតិដែលមានអង្គការ fao ជាទីប្រឹក្សាបច្ចេកទេស ។

ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់នឹងនេសាទ  បានណែនាំឲ្យមានការផ្សព្វ​ផ្សាយ​ អាជីវករ​ថ្នាំ​ ដូចជា​ដេប៉ូ​លក់ដុំ​ លក់​រាយ​ ត្រូវមាន​លិខិត​អនុញ្ញាត​​​ លក់ដូរតែ​ថ្នាំ​កសិកម្ម​ ឬ ជី​កសិកម្ម​​ណា​ដែលមានស្លាកសញ្ញាព័ត៌មាន​ជា​ភាសាខ្មែរ មាន​លិខិត​អនុញ្ញាត​ឲ្យ​នាំ​ចូល និង​​​លិខិត​អនុញ្ញាត​ផ្គត់ផ្គង់​ចែក​ចាយ​​​ស្របច្បាប់ ដែលចេញ​ដោយ​ក្រសួង​​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ អាជីវ​ករ​មាន​សមត្ថ​ភាព​​​​ក្នុងការលក់​ដូរ​ផលិតផ​ល​ ​​ប្រកប​​ដោយ​​​​សុវត្ថិ​ភាព និង​ការប្រើប្រាស់​ថ្នាំកសិកម្ម​​ប្រកបដោយ​​សុវត្ថិភាព និង​​ជំរុញ​ការ​លូត​លាស់​ដំណាំ​ដល់​ស្រែចម្ការ​របស់​កសិករ​​ផ្ទាល់​ ​ ​។អាជីវករថ្នាំកសិកម្មឬជីកសិកម្ម ត្រូវមានភាពស្មោះត្រង់ និងមានសីលធម៌​ក្នុង​មុខ​របរ​របស់​ខ្លួន ដោយមិន​ត្រូវ​ប្រព្រឹត្ត​​អំពើ​ក្លែងបន្លំ​គុណភាព កែច្នៃផលិតផលខុសពីគុណភាព​ដើម ឬ​ក្លែងបន្លំសំបក​វេចខ្ចប់ និង​ត្រូវ​ជៀស​​​វាង​ទិញចូលសម្រាប់​លក់នូវ​ថ្នាំ​កសិកម្ម ឬ ជីកសិកម្ម​ទាំង​ឡាយ​ណា ​ដែល​​​លួច​លាក់​នាំចូលពីប្រទេស​​ជិតខាងតាម​ច្រក​របៀង​ព្រំដែន​ ឬ​ជា​ផលិត​ផល​​មានប្រភព​​ល្មើស​​ច្បាប់​ ​​​។ដោយ  ប៊ុន  រដ្ឋា