ប្រធានសមាគមអតីតយុទ្ធជន ប្រគល់ខ្នង​ផ្ទះ​ទី៩៥ជាសម្ដេច​តេជោ​ហ៊ុន​ សែន​ជូន​អតីត​យុទ្ធ​ជន​ពិការ

0

កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  បានសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លាសម្តេច តេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនអតីតយុទ្ធជន ដែលមានជីវភាព ខ្វះ​ខាត រស់នៅក្នុងខេត្តកំពង់ធំរហូតមកដល់ថ្ងៃនេះ បានចំនួន៩៥ខ្នល់ផ្ទះហើយ ក្នុងនោះអតីតយុទ្ធជន និងខិត ខំដោះស្រាយជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតពិតៗបន្តទៀត  តាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះលើកទី៩៥ ដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនពិការ រស់​នៅ​ភូមិ​ឈូក​ខ្សាច់​ ឃុំ​ឈូក​ខ្សាច់​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដែលមានអាជ្ញាធរ មេឃុំ និងប្រជាពលរដ្ឋ ចូលរួមសម្តែងសេចក្តីត្រេតអយ៉ាងច្រើនកុះករផងដែរ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ​ បានប្រគល់ផ្ទះជូន​អតីត​យុទ្ធ​ជន​ឈ្មោះ​ ហ៊ន សា​ ឋានន្តរសក្ដិ​ពលបាលឯកអាយុ​៤៥​ ឆ្នាំ​ ​ បាន​ចូលរួម​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃទី​១៥​ខែ​ ឧសភា​ ឆ្នាំ​១៩៨៩​ នៅ​អតីត​អង្គភាព​វរសេនាតូចលេខ​៣០​ នៃយោធាខេត្តកំពង់ធំ​ បាន​រងរបួស​នៅ​សមរភូមិ​ពាមអាទិត្យ​ ឃុំ​សាគ្រាម​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ នៅ​ថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ​ ១៩៩៣​ មាន​ភរិយា​ឈ្មោះ​ ឈិន​ ថី​ អាយុ​៣៦​ឆ្នាំ​ មាន​កូន​ចំនួន​២នាក់​ នៅក្នុង​បន្ទុក​ កន្លងមករស់នៅ​ជ្រកកោន​ជាមួយ​បងប្អូន​ជិត​ខាង​ ដោយ​គាត់​ពុំមាន​ផ្ទះ​សម្បែង​ស្នាក់នៅ​ឡើយ​ ។ 

ផ្ទះថ្មីដែលបានប្រគល់ជូន ទំហំ ៤មx៦ម សាងសង់​ពីឈើ​ ជញ្ជាំងនិងរនាបក្តារ ដំបូងស័ង្កសី ខ្ពស់​ផុត​ពី​ដី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​៦,៨៧០,០០០​ រៀល​ ឯកឧត្តម និងក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ បាន​នាំ​យក​មក​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ ផ្តល់​ជូន​គាត់​បន្ថែម​ទៀត​រួម​មាន÷​ អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម , មីយើងចំនួន​ ០២ កេស , ទឹកទឹកត្រីទឹកស៊ីអ៉ីវ ចំនួន ០២ យួរ , មុង​ជ្រលក់​ថ្នាំ​ចំនួន​ ០២​ និង​ថវិកា​ចំនួន​២២១,០០០​រៀល​ផងដែរ​ ។

មេឃុំ និងប្រជាពលរដ្ឋ បានអគុណ​សម្តេច​ តេជោ ហ៊ុន សែន និងសម្តេចគត្តិព្រឹត្តបណ្ឌិត ដែលបានជួយដល់ គ្រួសា​រអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ ដែលមានជីវភាពខ្វះខាត ពិតៗ ឲ្យមានជម្រកសា្នក់នៅសមរម្យ និង​មិន ភ្លេចគុណបំណាច់នោះទេ សូមគាំទ្របោះឆ្នោតជូនសម្តេចគ្រប់អណត្តិបន្តទៀត។

ដោយ  ប៊ុន  រដ្ឋា