អតីតប្រធានគណបក្សភឿថៃ លោក Jarupong Ruongsuwan កាលពីថ្ងៃទី២៤ មិថុនា បានប្រកាសបង្កើតក្រុមប្រឆាំង ជាផ្លូវការដំបូងគេបង្អស់ដើម្បីប្រឆាំង ទៅនឹងរដ្ឋាភិបាលយោធា ។ នៅក្នុងសេចក្ដីប្រកាសបង្កើតក្រុម ប្រឆាំងលោក Jarupong Ruongsuwan បានចោទប្រកាន់
រដ្ឋាភិបាលយោធាបំពាន ច្បាប់ បំផ្លាញផលប្រយោជន៍ សេរីភាព និងបំពានលើសិទ្ធិប្រជាពលរដ្ឋ ។
អតីត មេដឹកនាំគណបក្សភឿថៃរូបនេះបានឱ្យ ដឹងទៀតថា លោកនឹងតស៊ូដើម្បីស្រោច ស្រង់ប្រជាធិបតេយ្យ និងប្រឆាំងរាល់ សកម្មភាពរបស់រដ្ឋាភិបាលយោធា ។ នេះជាក្រុមប្រឆាំងរដ្ឋាភិបាលយោធា ដំបូងគេបង្អស់ដែលបានបង្កើតឡើងចាប់ តាំងពីរដ្ឋាប្រហារនៅថ្ងៃទី២២ឧសភា ។ សារព័ត៌មាន AFP បានផ្សព្វផ្សាយថា ក្រុមប្រឆាំងរបស់អតីតមេដឹកនាំគណ បក្សភឿថៃ នឹងទាក់ទាញអ្នកនយោបាយ ដែលមានទស្សនប្រឆាំងនឹងរដ្ឋាភិបាល យោធាទាំងក្នុងនិងក្រៅប្រទេសចូលរួម។ អ្នកនាំពាក្យក្រុមប្រឆាំងលោក Jakrapob Penkair ដែលជាអតីតរដ្ឋមន្ដ្រីនិងជា សមាជិកក្រុមអាវក្រហមបានបញ្ជាក់ថា ក្រុមប្រឆាំងរដ្ឋាភិបាលយោធាមាន គោលនយោបាយច្បាស់លាស់ មិនប្រើ ប្រាស់ហិង្សានោះឡើយ ។ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅថៃ នោះផងដែរ រដ្ឋមន្ដ្រីការបរទេសសហ គមន៍អឺរ៉ុបដែលមាន២៨ប្រទេសបាន ថ្កោលទោសដល់កម្លាំងទាហានថៃធ្វើរដ្ឋ ប្រហារដណ្ដើមអំណាចគ្រប់គ្រងដឹកនាំ ប្រទេសជាតិ ហើយអឺរ៉ុបបានឯកភាព ដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលយោធាថៃ។ សហគមន៍អឺរ៉ុបបានផ្អាករាល់សកម្ម ភាពទំនាក់ទំនងក្នុងនោះមានដំណើរ ទស្សនកិច្ចមកកាន់ប្រទេសថៃ និងផ្អាក ចុះហត្ថលេខាជាប្រទេសដៃគូអឺរ៉ុបទៀត ផង ។
សហគមន៍អឺរ៉ុបបានព្រមានថា នឹងផ្អាករាល់ទំនាក់ទំនង ហើយអាចនឹង ដាក់ទណ្ឌកម្ម អាស្រ័យទៅលើស្ថានភាព ដែលកើតឡើងនៅក្នុងប្រទេសថៃ ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ សហគមន៍អឺរ៉ុបបញ្ជាក់ថា រដ្ឋមន្ដ្រី ទាំងឡាយបានបញ្ឈប់រាល់ដំណើរទស្សន កិច្ចផ្លូវការរបស់ខ្លួនទៅកាន់ប្រទេសថៃ ព្រមទាំងផ្អាកការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងដៃគូយុទ្ធសាស្ដ្រក្នុងកិច្ចសហ ប្រតិបត្ដិការជាមួយទីក្រុងបាងកកថែម ទៀតផង ។
ដោយថ្លែងថា មានការព្រួយបារម្ភ ខ្លាំងដល់ការអភិវឌ្ឍនោះ រដ្ឋមន្ដ្រី សហគមន៍អឺរ៉ុបបានបញ្ជាក់ថា រដ្ឋាភិ បាលយោធាថៃគួរតែស្ដារស្ថានការណ៍ ជាបន្ទាន់ ដោយរៀបចំឱ្យមានការបោះ ឆ្នោតប្រកបដោយសេរី និងយុត្ដិធម៌ ស្របទៅតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជា ធិបេតយ្យពិតប្រាកដ ។ សហគមន៍អឺរ៉ុបបានប្រកាសថា រដ្ឋាភិបាលយោធាថៃត្រូវតែដោះលែង់ អ្នកនយោបាយដែលកំពុងឃុំខ្លួន, គោរព សិទ្ធិមនុស្សនិងសិទ្ធិបញ្ចេញមតិស្រប តាមច្បាប់អន្ដរជាតិ ។ សេចក្ដីថ្លែង ការណ៍បន្ថែមទៀតថា រដ្ឋជាសមាជិក សហគមន៍អឺរ៉ុបកំពុងពិនិត្យមើលទំនាក់ទំនងយោធាជាមួយប្រទេសថៃ ។
ប្រភពបានបន្ដថា មានតែការរៀបចំ បោះឆ្នោតប្រកបដោយលក្ខណៈសេរី និងយុត្ដិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ប៉ុណ្ណោះទើបអាចធ្វើឱ្យទំនាក់ទំនងរវាងសហគមន៍អឺរ៉ុបនឹងប្រទេសថៃត្រឡប់ មកកាន់សភាពធម្មតាវិញ ។ កន្លងមកអាមេរិកក៏បានប្រកាសលុប ចោលកិច្ចសហប្រតិបត្ដិការយោធាជា មួយថៃ ក្នុងនោះមានលុបចោលគម្រោង ធ្វើសមយុទ្ធនិងជំនួយយោធា ក្រោយ យោធាថៃបានឡើងគ្រប់គ្រងអំណាច