យន្ដហោះចំឡែកមួយគ្រឿងដែលមិន ដឹងប្រភពមកពីណាបានវាយប្រហារ ទម្លាក់គ្រាប់ទៅលើក្រុមឧទ្ទាមអ៊ីរ៉ាក់ ISIL នៅភាគខាងជើងប្រទេសនេះកាល ពីថ្ងៃទី២៤ មិថុនា ។ បណ្ដាញទូរទស្សន៍ អ៊ីរ៉ាក់បានផ្សព្វផ្សាយថា នោះជាយន្ដ ហោះចម្បាំងរបស់អាមេរិក ប៉ុន្ដែមន្ទីរ បច្ចកោណរបស់
អាមេរិកបានច្រានចោល ព័ត៌មានខាងលើដោយបញ្ជាក់ថា អាមេ រិកមិនបានបញ្ជូនយន្ដហោះទៅវាយ ប្រហារនោះឡើយ ។
ការវាយប្រហារតាមដែនអាកាស ទៅលើក្រុមឧទ្ទាម ISIL ស្ថិតនៅទីក្រុង al-Qaim ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ ក្រុមអ៊ិស្លាម ISIL ។ បណ្ដាញទូរទស្សន៍ អ៊ីរ៉ាក់បានផ្សព្វផ្សាយថា គ្រាប់បែកដែល ទម្លាក់ពីលើយន្ដហោះនោះ គឺជារបស់ អាមេរិក ។ ប៉ុន្ដែបណ្ដាញព័ត៌មាន Al-Arabiya របស់ប្រទេសសាវឌីអារ៉ាប៊ី បានដកស្រង់សម្ដីមេដឹកនាំកុលសម្ព័ន្ធ ក្នុងតំបន់បញ្ជាក់ថា ស៊ីរីជាអ្នកនៅពី ក្រោយការវាយប្រហារតាមដែនអាកាស ទៅលើក្រុមឧទ្ទាម ISIL ។
សារព័ត៌មាន ABC News របស់ អាមេរិកបានដកស្រង់សម្ដីមន្ដ្រីយោធា ជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថា កម្លាំង ទាហានអាកាសស៊ីរី គឺជាអ្នកបើកការ វាយប្រហារទៅលើក្រុមឧទ្ទាមនៅអ៊ីរ៉ាក់ ហើយទីក្រុងវ៉ាស៊ីនតោនមានប្រភព ច្បាស់លាស់បញ្ជាក់ពីហេតុការណ៍ខាង លើ ហើយយន្ដហោះដែលស៊ីរីប្រើប្រាស់ ក្នុងការវាយប្រហារនោះ មកពីខេត្ដ Al-Anbar ។
ចំណែកសារព័ត៌មាន Anadolu របស់ ទួរគីបានផ្សព្វផ្សាយថា មានមនុស្ស២០ នាក់ស្លាប់និង២៥នាក់ទៀតរងរបួសក្នុង ការវាយប្រហារពីដែនអាកាសទៅលើ តំបន់ប្រជុំជនដែលគ្រប់គ្រងដោយក្រុម ISIL ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ កម្លាំង ទាហានអាកាសអ៊ីរ៉ាក់ក៏បានបើកការវាយ ប្រហារទៅលើទីតាំងជាច្រើន ស្ថិតនៅ ក្នុងស្រុក Baiji ភាគខាងជើងរដ្ឋធានី បាដាដ សម្លាប់មនុស្ស១៩នាក់ និង១៧ នាក់ទៀតរងរបួស ។
ក្នុងពេលនេះក្រុមឯកទេសយោធា អាមេរិកប្រមាណពាក់កណ្ដាលក្នុង ចំណោម៣០០នាក់ដែលរដ្ឋាភិបាល លោកអូបាម៉ា បានបញ្ជូនទៅអ៊ីរ៉ាក់នោះ ពេលនេះ មានវត្ដមាននៅទីក្រុងបាដាដ ហើយនិងកំពុងវាយតម្លៃពីសង្គ្រាមប្រឆាំង ក្រុមបះបោរនិកាយសាន់នី ក្នុងប្រទេស អ៊ីរ៉ាក់ ។ ការជួយអន្ដរាគមន៍ពីសហគមន៍អន្ដរ ជាតិនៅប្រទេសអ៊ីរ៉ាក់កាន់តែច្រើនឡើង ទាំងជួយដោយការបើកចំហនិងជួយដោយ សម្ងាត់ ដោយសារតែក្រុម ISIL បាន បង្កើនការគ្រប់គ្រងនៅទីតាំងជាច្រើន ក្នុងប្រទេសនេះ ពិសេសគឺទីតាំងចម្រាញ់ ប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ាក់ ។
ពាក់ព័ន្ធវិបត្ដិនៅប្រទេសអ៊ីរ៉ាក់នោះ ដែរ អាមេរិកមិនចង់លូកដៃចូលជ្រៅ ក្នុងវិបត្ដិនោះឡើយដោយអំពាវនាវដល់ ជនជាតិ Kurd នៅនតំបន់ស្វយ័តក្នុង ប្រទេសអ៊ីរ៉ាក់ជួយដល់រដ្ឋាភិបាលប្រឆាំង នឹងក្រុមអ៊ិស្លាមនិកាយសាន់នី ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជឿជាក់ ថា ការបញ្ចុះបញ្ចូលក្រុមជនជាតិ Kurd សហការជួយរដ្ឋាភិបាលអ៊ីរ៉ាក់ គឺជា សកម្មភាពដ៏ត្រឹមត្រូវមួយក្នុងការបញ្ចប់ អំពើហិង្សានៅទីនេះ ។ មេដឹកនាំក្រុម ជនជាតិ Kurd លោក Massoud Barzani មានប្រសាសន៍ក្រោយជំនួបពិភាក្សាជា មួយមន្ដ្រីអ៊ីរ៉ាក់ថា “យើងកំពុងប្រឈម នឹងការពិត និងរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី” ។
លោកក៏បានទម្លាក់កំហុសដល់គោល នយោបាយខុសឆ្គងរបស់នាយករដ្ឋមន្ដ្រី អ៊ីរ៉ាក់ al-Maliki ដែលធ្វើឱ្យប្រទេសជាតិ ធ្លាក់ក្នុងអំពើហិង្សា ។ លោកក៏បានស្នើ ឱ្យនាយករដ្ឋមន្ដ្រីលាលែងពីតំណែងផង ដែរ ។ មន្ដ្រីជាន់ខ្ពស់ជនជាតិ Kurd មួយ ចំនួនគ្មានទំនុកចិត្ដទៅលើរដ្ឋាភិបាលទី ក្រុងបាដាដទៀតឡើយ ដោយកំពុងស្វែង រកឱកាសល្អសម្រាប់ប្រកាសឯករាជ្យ ក្រុមស្វយ័តជនជាតិ Kurd