ឯកសណ្ឋានប្រជាការពារចំនួន ១០សម្រាប់ ត្រូវបានបំពាក់ជូនប្រជាការពារក្នុងស្រុកកំពង់ស្វាយ

0

កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណា​ចក្រកម្ពុជា បានយកចិត្តទុកដាក់មកលើបញ្ហាសន្តិសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ និងបានសំនូមពរ ឲ្យ អាជ្ញាធរ កងម្លាំងអនុវត្តន៍​នូវ​គោល​នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ខាងមុខនេះ  ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឆ្លើយតបនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ​បាននាំយក ​ឯកសណ្ឋាន​ប្រជាការពារ ដែលបាន បំពាក់ជា​លើក​ទី​២​ ចំនួន​១០​ សម្រាប់​បន្ថែម​ទៀត​ ជូន​ដល់​ប្រជា​ការ​ពារ​នៅ​ភូមិ​ឥន្ទកុមា​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ​២០១៨។

ពិធីបំពាក់ឯកសណ្ឋានជូនដល់ប្រជាការពារ មាន​អាជ្ញាធរ​​ឃុំ​ -ភូមិ​ និង​ប្រជាពលរដ្ឋចូលរួមសំណេះ​សំណាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅជាទីបំផុត​ ចំពោះប្រជាជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រជូនសម្តេចតេជោ ហ៊ុន សែន បន្ត​ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនាវាកម្ពុជា​ មានសន្តិភាព និងអភិវឌ្ឍបន្តទៀត ។

ក្នុងពិធីក៏បានពន្យល់អំពីតួនាទី ភារកិច្ច និងសិទ្ធិ ជូនដល់បងប្អូនប្រជាការពារ ដែលជាអ្នកអនុវត្តន៏ផ្ទាល់ នៅ​មូលដ្ឋាន​ជៀសវាងប្រព្រឹត្តខុសផ្ទុយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រជាការពារមិនត្រូវ ប្រើប្រាស់ស្លាកសញ្ញាកងកម្លាំងមានសមត្ថកិច្ចណាឡើយ មិនអាចយកតួនាទីទៅប្រព្រឹត្តបទល្មើសដើម្បី រកប្រយោជនខ្លួនឯងនោះឡើយ ហាមមិនឲ្យគំរាមគំហែង ចាប់ចង់ ឃុំឃាំងបុគ្គលណា ដោយពុំបានសហការ ជាមួយសមត្ថកិច្ច ប្រជាការពារពុំមានសិទ្ធិកាត់ក្តី ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះមិនមែនជា មន្រ្តីនគរបាលយុត្តិធម៌ តែតួនាទីភារកិច្ចគឺជួយមើលថែរទាំទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ និងជួយសម្រួល​ដល់ការកកស្ទះក្នុងពិធីបុណ្យផ្សេងៗ ជួយការពារទប់ស្កាត់បទល្មើសដែលកើតឡើងក្នុងមូលដ្ឋា ដោយសហការជាមួយកម្លាំងមានសមត្ថកិច្ច។

ឯកឧត្តម សោម ស៊ុន បានសម្តែងនូវការព្រួយបារម្ភណ៍ ចំពោះមនុស្សចាស់ និងក្មេងៗ រួមទាំងទ្រព្យសម្បត្តិ គោ ក្របី ជ្រូកមាន់ទា របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដូវទឹកជំនន់នេះ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួម ថែរក្សាទ្រព្យសម្បត្តិប្រើប្រាស់ផ្ទាល់ខ្លួន ឲ្យបានល្អចៀសវាង មានការខូចខាត និងបាត់បង់ដោយប្រកាណាមួយ នឹងសូមឲ្យបរិភោគអាហារមានអនាម័យ សម្រាន្តក្នុងមុង ចៀសវាងកើតជំងឺ តាមមកដោយសារទឹកជំនន់។

ដោយ  ប៊ុន  រដ្ឋា