កិច្ចប្រជុំផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ ២០១៨-២០២៥​ នៅថ្នាក់ក្រោមជាតិ

0

បន្ទាយមានជ័យ​ ៖​ កិច្ចប្រជុំផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ ២០១៨-២០២៥​ នៅថ្នាក់ ក្រោម ជាតិ​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ ចៅ​ ឡាយ​ អគ្គលេខាធិការ​រងអាជ្ញាធរមីន​ ឯកឧត្ដម​ លី​ សារី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ សួន​ បវរ​ អភិបាលនៃគណអភិបាលខេត្ត​ នឹងដែលមានការ ចូលរួមអ្នកពាក់ ព័ន្ធជុំវិញខេត្ត​ បានចូលរួម ត្រូវបានបើកនៅថ្ងៃទី​២៥​ ខែកញ្ញា​ នាសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​។
ឯកឧត្ដម​ លី​ សារី​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ លើកឡើងថា​ រយៈពេល ០៨ខែកន្លងមកនេះ​ ក្នុងខេត្ត  បន្ទាយមានជ័យ​ បានបោសសម្អាតមីនបានចំនួនជាង​ ៩០០ហិកតា​ ដែលបានរកឃើញ​ និងកំទេច ចោលមីន ប្រឆាំងមនុស្សចំនួន​ ១៦៥១​ គ្រាប់​ មីនប្រឆាំងរថក្រោះចំនួន២៨គ្រាប់​ និងសំណល់ជាតិផ្ទុះសល់ ពីសង្គ្រាម ចំនួន ១៨៦៥​ គ្រាប់​ ។ ឯកឧត្ដម​ តាមទិន្នន័យអង្គភាព​ CMVIS ប្រចាំខេត្តបន្ទាយមានជ័យ​ បានឲ្យដឹងថា​ ក្នុងឆ្នាំ២០១៨​ នេះ​គិតពីដើមឆ្នាំ​ រហូតមកដល់ថ្ងៃនេះ​ ខេត្តបន្ទាយមានជ័យ​ មានការគ្រោះថ្នាក់កើតឡើងចំនួន​ ០៤ករណី​ក្នុងនោះមាន០២ករណី​ ដែលបានបង្កឲ្យជនរងគ្រោះស្លាប់០១​នាក់​ និងរបួសធ្ងន់ស្រាល​ ០២នាក់​ និង០២ករណី​ទៀត​ បណ្ដាល​ឲ្យ​ស្លាប់​សត្វគោ០២ក្បាល​ និងខូចខាត់ដាច់ច្រាវ៉ាកគ្រឿងចក្រកំទេចមីន​ ១គ្រឿង។ 
ឯកឧត្ដម​ ចៅ​ ឡាយ​ អគ្គលេខាធិការ​រងអាជ្ញធរមីន​ មានប្រសាសន៍​លើកថា​ ៖​ ដើម្បីធានាបាននូវការ គ្រប់គ្រង់ វិស័យសកម្មភាពមីនប្រកបដោយប្រសិទ្ធភាព​ និងគណនេយ្យភាពរាជរដ្ឋាភិបាលកម្ពុជបានបង្កើតអាជ្ញាធរមីន​ ដោយសម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រធាន​ ។ អាជ្ញាធរមីន​ មានតួនាទី​ និងភារកិច្ចធ្វើនិយ័តកម្ម​ សម្របសម្រួល​ និងតាមដានត្រួតពិនិត្យ ការអនុវត្តនៅក្នុង វិស័យសកម្មភាពមីននៅទូទាំងប្រទេសកម្ពុជា​ ។ លោក​បន្តថា​ ចំពោះ​វិស័យ​នេះមានប្រតិបត្តិករជាតិចំនួន២​ គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMAC)​ និងមជ្ឈមណ្ឌលជាតិសម្រាប់ការគ្រប់គ្រង់កម្លាំងរក្សាសន្តិសុខ​ បោសសម្អាត​មីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ និងប្រតិបត្តិករអន្តជាតិរួមមាន​ ៖​ អង្គការMAG ,​ អង្គការ​HALO Trust ,អង្គការ JMAS ,អង្គការNPA ,​ អង្គការ​ APOPO​ ព្រមទាំងមានអង្គការដោះមីន​ CSHD ដែលជាប្រតិបត្តករក្នុងនាម អង្គការមិនមែនរដ្ឋាភិបាលក្នុង ស្រុក មួយ​ ហើយក៏មានស្ថាប័នជាច្រើនទៀតដែលផ្តល់ការអប់រំអំពីហានីភ័យដោយសារមីន​ និងជំនួយគាំទ្រដល់ ជន រង គ្រោះដោយសារមីន​ ។ ឯកឧត្ដម​ ចៅ​ ឡាយ​ ក៏បានសំណូមពរឲ្យអាជ្ញាធរ​ ចូលរួមសហការ ផ្សព្វផ្សាយឲ្យ បានផុសផុលពីគ្រោះថ្នាក់ដោយសារគ្រាប់មីន​ និងត្រូវចូលរួមផ្តល់ព័ត៌មានបើសិនជាប្រទះឃើញគ្រាប់មីន​ ត្រូវរាយការមកអាជ្ញាធរ​ ដើម្បីធ្វើការកំទេចចោល​។
គូរបញ្ជាក់ថា​ នៅត្រឹមដំណាចឆ្នាំ២០១៦​ ប្រទេសកម្ពុជា​បានរំដោះដីដែលមានមីនទំហំ​ ១,៥៤៤​,៩៥៨,៥២៣​ ម៉ែត្រ​ការ៉េ​ (មួយពាន់​ ប្រាំរយ​ សែសិបបួនលាន​ ​ប្រាំបួនសែន​ ប្រាំម៉ឺនប្រាំបីពាន់​ ប្រាំរយម្ភៃបី​ ម៉ែត្រ​ការ៉េ​ )​ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម​ និងបានរកឃើញ​ និងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន​ ១,០៣៦ ,៣៧៦គ្រាប់​ និងមីនប្រឆាំងរថក្រោះចំនួន​ ២៤,២៥១​ ព្រមទាំងសំណល់ជាតិ ផ្ទុះក្រោយសង្គាម ចំនួន២,៦៦០ ,៦៣៨គ្រាប់​ផ្សេងទៀត​ ៕​ដោយ៖ឃិន គន្ធា