គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តប្រចាំខែបន្ត

0

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផល ការងារប្រចាំត្រី មាសទី៣ និងលើកទិសដៅអនុវត្តប្រចាំខែបន្ត ដើម្បីត្រួតពិនិត្យ សកម្មភាព ការងារ កន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

កិច្ចប្រជុំនេះអញ្ជើញចូលរួមក្រោមអធិបតីភាពលោកស្រី តុង ណារី ប្រធានគណៈកម្មាធិការ ពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំង មាន ការចូលរួមពី សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូប ទៀត មកពីមន្ទីរ អង្គភាព ការិយាល័យ ជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការ ចូលរួមយ៉ាងច្រើនផងដែរ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១). មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ (២). អានសេចក្តី ព្រាង និងកំណត់ហេតុកិច្ចប្រជុំពិនិត្យនិងអនុម័ត សេចក្ដី ព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែសីហា ពិនិត្យ និងអនុម័តផែនការ សកម្មភាព ប្រចាំខែ របស់ គ.ក.ស.ក (៣).ពិនិត្យ និងស្ដាប់របាយការណ៍ លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកស្រី តុង ណារី ប្រធានអង្គប្រជុំ បានមាន ប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមាន ការសហការ គ្នាឱ្យខ្លាំងជាងនេះបន្តទៀត។

ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់ នៅជិត ប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេល ជួបបញ្ហាផ្សេងៗបានទាន់ពេលវេលាផងដែរ៕