ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរសួរសុខទុក្ខ ប្អូនស្រី អ៊ុ ផាន ដែលបានឆ្លង ទន្លេពាក់ កណ្តាលផ្លូវ ខណៈពេលដែលស្វាមី ខំប្រញ៉ាប់ធ្វើដំណើរឌុបម៉ូតូ មកកាន់មណ្ឌលសសុខភាព រួមទាំង បានកោតសរសើរ ចំពោះក្រុមគ្រូពេទ្យស្រុកសណ្តាន់ ដែលបានយកចិត្តទុកដាក់ ជួយសង្រ្គោះអាយុ ជីវិតម្តាយនិងកូន បានទទួលជោគជ័យ។
គួររំលឹកដែរថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨ ប្អូនស្រី អ៊ុ ផាន រស់នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឈឺពោះហើយក៏ធ្វើដំណើរ មកមណ្ឌល់សុខភាពជាមួយនឹងស្វាមី ដោយម៉ូតូមួយគ្រឿង លុះមកដល់តាមផ្លូវ ផ្លូវពិបាកពេកថែមទាំងរអិលផង ក៏អោយប្រពន្ឋចុះដើរសិន ស្របពេលដែលកូនក្នុងផ្ទៃកើតនៅពេលនោះតែម្តង តែក្រោមការយកចិត្តទុកដាក់របស់ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានជួយអន្តរាគមន៍ យករថយន្តសង្គ្រោះបន្ទាន់ ដឹកស្រ្តីជាម្តាយ រួមជា មួយកូនង៉ា មកកាន់មណ្ឌល់សុខភាព សណ្តាន់ដោយសុវត្តិភាព។
នៅថ្ងៃដដែល លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ រួមទាំងមន្រ្តីក្រោមឳវាទ បានអញ្ជើញទៅ សួរសុខ ទុក្ខម្តាយនិងកូន នៅមណ្ឌលសុខភាពសណ្តាន់ ដោយបានពាំនាំថវិការបស់ លោកសុខ លូ អភិបាល ខេត្តកំពង់ធំ ចំនួន៥០ម៉ឺនរៀល និងថវិការបស់លោក ២០ម៉ឺនរៀល រួមជាមួយសម្ភារៈ មួយ ចំនួន ទៀត ផ្តល់ ជូនប្អូនស្រី ចំណែកមណ្ឌលសុខភាព សណ្តាន់ទទួលព្យាបាល ដោយឥតគិតថ្លៃ ផង ដែរ។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានឲ្យដឹងថា ដោយមានការ ផ្តាំផ្ញើរពី អភិបាល ខេត្ត ស្តីពីការព្រួយបារម្ភណ៍ ពីបញ្ហាសុខភាពប្អូនស្រី និងក្មួយប្រុសទើបតែសំរាល ឲ្យមណ្ឌលសុខភាព មើលថែជាករណីពិសេស ពីសំណាក់គ្រូពេទ្យ ទើបមកដល់ពេលនេះ សុខភាព ម្តាយ និងកូនមាន សភាព ធម្មតាដោយមានការយកចិត្តទុកដាក់ពីលោកប្រធានមណ្ឌលសុខភាពសណ្តាន់ជាប្រចាំ។
មហាជនជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមអបអរសាទរ អាយុជីវិត ម្តាយ និងកូន ដែល បានចៀសផុតពីភាពគ្រោះថ្នាក់ និងបានកោតសរសើរ យ៉ាងខ្លាំងចំពោះ ថ្នាក់ដឹកនាំខេត្ត និង ថ្នាក់ដឹកនាំស្រុក រួមទាំង ក្រុមគ្រូពេទ្យ ដែលបានជួយអាយុជីវិតម្តាយនិងកូនបានទាន់ពេលវេលា ។
ដោយ ប៊ុន រដ្ឋា





































