កំពង់ធំ៖ ចាស់ជរាទីទ័លក្រ និងអ្នកមានជំងឺចំនួន១២នាក់ ត្រូវបានទទួលអំណោយ ពីលោក ហាក់ម៉ុងហួត អភិបាលស្រុកបារាយណ៍ និងព្រះអនុគណស្រុកលឹម វុឌ្ឍី បន្ទាប់ពីមើលឃើញនូវភាពខ្វះខាត ជួបការ លំបាក រួមទាំងមានជីវភាពទីទ័លក្រនៅឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង៎ធំ នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រនេះ ត្រូវបានដឹកនាំដោយ លោក ហាក់ម៉ុងហួត អភិបាលស្រុកបារាយណ៍ និងព្រះអនុគណស្រុកលឹម វុឌ្ឍី រួមទាំងសហការី បានផ្តល់អំណោយជូនដល់ ចាស់ជរាទីទ័លក្រ និងអ្នកមានជំងឺចំនួន១២នាក់ ក្នុងនោះមាន គ្រឿងឧបភោគ បរិភោគ ក្នុងម្នាក់ទទួលបាន អង្គរ មី ភួយ មុង កន្ទេល ចង្រ្កានហ្គាស ចានស្រាក់ ទឹកសុទ្ធ ចានដែក ខ្ទះ ឆ្នាំង ចាន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត និងថវិកា១០ម៉ឺនរៀលផងដែរ ចំណែកបងស្រីពិការជើង បានទទួលរទេះរុញ មួយគ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរ។
លោក ហាក់ ម៉ុង ហួត បានមានប្រសាសន៍ថា បានពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចង្អុលបង្ហាញពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ ឲ្យយកចិត្តទុកដាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងផ្សាភ្ជាប់នូវចំណងមិត្ត ភាព ដោយមិនទុកឲ្យបងប្អូនណាម្នាក់មានទុក្ខលំបាក ដោយមន្ត្រីយើងមិនបានដោះស្រាយ នោះទេ។
លោក ហាក់ ម៉ុង ហួត អភិបាលស្រុកបារាយណ៍ បានថ្លែងអំណរអរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត និងសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសេចក្តីសុខ សប្បាយនិងការចូលរួមប្រារព្វពិធីបុណ្យកាន់បិណ្ទ និងបុណ្យភ្ជុំបិណ្ទ ឲ្យទទួលបានមាឃផលច្រើន និងសូម ឲ្យមានការប្រុងប្រយ័ត្នការអុចធូបទាន ក្នុងរដូវបុណ្យភ្ជុំបិណ្ទនេះ ចៀសផុតពីអន្តរាយ ។

ដោយ ប៊ុន រដ្ឋា




































