ខេត្តព្រះស៊ីហនុ៖ ថ្លែងក្នុងឱកាសនៃពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេសល្អ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរិ៍ ៥រោច ខែភទ្របទ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨
ឯកឧត្តម យន្ត មីន ខេត្តព្រះសីហនុ មាបនប្រសាសន៍ថា៖”ការកសាងធនធានមនុស្សគឺជាកត្តាចាំបាច់សំរាប់អភិវឌ្ឍ ប្រទេសជាតិនៅថ្ងៃអនាគត។ឆ្លើយតចំពោះគោលដៅនេះ ការខិតខំបង្កើន
សមត្ថភាពគឺជាចំណុចមិនអាចខ្វះបានដែលទាំងអស់រួមគ្នាត្រូវតែគិតគូរដោះស្រាយដើម្បីអោយយុវជនយើងក្លាយទៅជាទំពាំងស្នងឬស្សីដ៍ពិតប្រាកដរបស់ប្រទេសជាតិនិងជាអ្នកដឹកនាំបន្តវេនដ៏មានគុណភាពសក្តានុពលសំរាប់សង្គមជាតិ។”ឯកឧត្តម ភិបាល រំលឹកបន្ថែមថា៖”ទន្ទឹមនឹងមានចំណេះដឹង គុណធម៌ដោយមិនអាចខ្វះបានផងដែរ។ ដូច្នេះសូមក្មួយទាំងអស់ត្រូវសន្សំអោយបាននូវ ចំណេះដឹង ជំនាញ និងសីលធម៌។”
លោក កែវ ឡាយ ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ បញ្ជាក់ថា សំរាប់ឆ្នាំសិក្សា២០១៧.២០១៨នេះ សិស្សដែលបានប្រឡងជាប់និទ្ទេស A .០៣នាក់ និទ្ទេស B .៣៩..នាក់ អត្រាប្រឡងជាប់កើនចំនួន៧៣% ចំណែក ឆ្នាំកន្លងទៅមាននិទ្ទេស A ចំនួន.០៩…នាក់ មានអត្រាឡងជាប់ចំនួនជាង៦០% ផងដែរ។

សូមបញ្ជាក់ថា សិស្សដែលប្រឡជាប់និទ្ទេសA.០៣នាក់ឆ្នាំនេះបានទទួលការលើកទឹកចិត្តម៉ូតូម្នាក់មួយគ្រឿង និងថវិការមួយចំនួន។ចំណែកសិស្សនិទ្ទេស B ទទួលបានការលើកទឹកចិត្តថវិកាម្នាក់១០០ដុល្លា និងបណ្ណ័សរសើមួយសន្លឹក។ជាមួយគ្នានេះដែរ ក្រុមសិស្សានុសិស្សនៅខេត្តព្រះសីហនុ ដែលប្រឡងជាប់និទ្ទេសល្អក្នុងឆ្នាំសិក្សា២០១៨បានថ្លែងអំណរគុណចំពោះថ្នាក់ដឹងខេត្តព្រះសីហនុ តែងយកចិត្តទុកដាក់ឧប្ថម្ភគាំជាបន្តបន្ទាប់ដល់សិស្សានិសិស្សទាំងឡាយនៅខេត្តព្រះសីហនុ៕ ដោយ (សាវ៉ុន)




































