ឧត្តមានជ័យ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ និងរដ្ឋលេខាធិការ អ្នកមុខអ្នកការ ក្រសួងសាធារណការ បានចុះសួរសុខទុក្ខ និងបានផ្តល់អំណោយជូនដល់កងទ័ព ការពារព្រំដែន គោគលេខ ៤០២ ស្ថិតនៅអូស្មាច់ ខេត្តឧត្តមមានជ័យ នៅព្រឹក ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៨។
អំណោយដែលបានផ្តល់ជូន ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខមានទឹកស៊ីអ៊ីវ២០០យួរ ទឹកត្រី ២០០ យួរ ទឹកសុទ្ធ៣០០កេស ត្រីខ ៤០កេស មីយើង ៣០០កេស អង្ករ៥តោន បារី៥បិច តង់៤មគុណ៦ម ៣៥តង់ កងទ័ព ៤៨០នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល និង ថវិកាផ្តល់ជូនអង្គភាព ១៥លានរៀល និងបានដោះស្រាយរាល់សំណូមពរជាច្រើនទៀតផងដែរ ។
លោកមេបញ្ជាការង កងការពារព្រំដែនគោកលេខ៤០២ បានឲ្យដឹងថា អង្គភាពបានយកចិត្តទុកដាក់ ប្រឹងប្រែងជម្រុញការអនុវត្ត សំដៅពង្រឹងត្រៀមការពារក្នុងភូមិសាស្រ្ត ដែលទទួលខុសត្រូវ គ្រប់គ្រងកម្លាំង អាវុធរំសេវ និងសម្ភារៈបរិក្ខា ចាត់តាំងហ្វឹកហ្វឺនរៀនសូត្រ លើកកម្ពស់សមត្ថភាពជំនាញបច្ចេកទេស អប់រំសតិអារម្មណ៍ និងពង្រឹងគោលជំហរ វិន័យសីលធម៌ សាមគ្គីឯកភាព មានឧត្តមគតិសេ្នហាជាតិ ប្រកាន់ភ្ជាប់តួនាទី កងយោធពលខេមរភូមិន្ទ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ខ្ញុំនិងផ្តល់ជូនតាមសំណូមពរ ឲ្យបានច្រើនជាទីបំផុត ដែលជាការតបស្នងសងគុណ ចំពោះនាយទាហា នាយទាហានរង និងពលទាហានយើង ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងអស់ ដើម្បីការពារបូរណៈភាពទឹកដីរបស់យើង ដើម្បីការពារសុខសន្តិភាព ដែលបានអនុញ្ញាតិឲ្យរាជរដ្ឋាភិបាលយើងបន្ត ការកសាងប្រទេសជាតិ មាតុភូមិរបស់យើងឲ្យបានរុងរឿង បន្តការទាក់ទាញអ្នកវិនិយោគ ចូលមកកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាជនយើង សុខសន្តិភាពនេះបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់មកលេងនៅកម្ពុជាយើង បើគ្មានសន្តិភាពគឺគ្មានទេសចរណ៍ណាមកលេងប្រទេសយើងទេ សុខសន្តិភាពបានផ្តល់ឳកាសដល់រាជរដ្ឋាភិបាល ដើម្បីរកទីផ្សារ យកកសិផល យកផលិតផលរបស់យើង ទៅលក់នៅបរទេស ដើម្បីជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បើគ្មានសន្តិភាពយើងក៏គ្មានឳកាសកសាង ផ្លូវ ស្ពាន សាលារៀន វត្តអារាម ។ល។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី បានកោតសរសើរនឹងវាយតំលៃខ្ពស់ ចំពោះលោកមេបញ្ជាការ ដែលបានពុះការពារមាតុភូមិភូមិ ដឹកនាំកងកម្លាំងបញ្ជា ឲ្យមានឆន្ទះស្នេហាជាតិ គោរពវិន័យ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកងយោធពលខេមរភូមិ និងបានផ្តាំផ្ញើរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរដាក់ខ្សែ ក្រវ៉ាត់ និងពាក់មួយសុវត្តិភាព ដើម្បីបញ្ជ្រាស់ការគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងសូមជូនពរឲ្យលោកមេបញ្ជាការ និងនាយទាហាន ពលទាហាន ទទួលបានសេចក្តីសុខ ក្នុងឳកាសបុណ្យភ្ជុំបិណ្ទនេះ ។
ដោយ ប៊ុន រដ្ឋា





































