មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បន្ត​ចុះសួរ​សុខទុក្ខពលរដ្ឋ​ទីទ័ល​ក្រក្នុងស្ទឹងសែន

0

កំពង់ធំ៖ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានបន្តសកម្មភាពមនុស្សធម៌ ដោយបានបន្តចុះសួរសុខទុក្ខ លោក​យាយចាស់ជរា ស្ថិតក្នុងស្ថានភាពជាស្រ្តីមេម៉ាយ ខណៈពេលដែលគ្រួសារនេះ កំពុងតែមានជីវភាពខ្វះខាតទីទ័លក្រ ថែមទាំងមាន​ហើយ​មាន​ជម្ងឺ​ប្រចាំ​កាយទៀតផង បច្ចុប្បន្ន​លោក​យាយ​​រស់​នៅ​ភូមិ​ស្លាកែត​ សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ។

ក្រុមគ្រួសារលោកយាយ ដែលទទួលបានការចុះសួរសុខទុក្ខពី មេបញ្ជាការ​រងយោធភូមិភាគទី៤ មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ គឺលោកយាយ ឈួន​ ណៃ​ អាយុ​៧៥​ ឆ្នាំ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត ក្រោយពីបែកបាក់គ្រួសារ អស់​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ លោកយាយ​មាន​កូន​ចំនួន​១០(​៧​ នាក់បានស្លាប់​ បច្ចុប្បន្ន​នៅ​រស់​ ៣នាក់​ ) រស់សព្វថ្ងៃ ​ក្រោម​ការ​ចិញ្ចឹមបីបាច់​ថែរក្សា​ពី​កូន​ស្រី​ម្នាក់​ឈ្មោះ​អាន​  នួន​ អាយុ​ ៥៣​ ឆ្នាំ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​​ដែរ​  ។

លោកយាយ បានទទួលអំណោយ ពី​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាម​រយឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ​  ​បាន​ផ្តល់​ជូន​គាត់​នៅ​ពេល​នេះ​រួមមានអង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើងចំនួន​២​ កេស​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​ ២យួរ​ និង​ថវិកា​ចំនួន​១០០,០០០រៀល​(ដប់​ម៉ឺន​រៀល​)​ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​រងយោធភូមិភាគទី៤ មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូលរបស់អង្គភាព  គឺបានឆ្លៀតពេល ក្នុងថ្ងៃឈប់សម្រាក បានធ្វើសកម្មភាពមនុស្សធម៌ ដោយបាន​ដឹកនាំសហការី ចុះ​សុខទុក្ខប្រជាពលដ្ឋជួបការលំបាក នៅតាមមូលដ្ឋាន ​ និងបានថ្លែងអំណរគុណ ដល់បងប្អូនដែលបានបំពេញកាតព្វជាពលរដ្ឋល្អ ទៅបោះឆ្នោតបានយ៉ាងច្រើនកុះករផងដែរ ក្នុងនាមខ្ញុំជាកងយោធភូមិខេមរភូមិន្ទ ក៏សូមប្តេជ្ញាជូនប្រជាពលរដ្ឋ ដើម្បីបន្តការជឿនិងទុកចិត្ត គឺបំរើប្រជាជនឲ្យបានល្អបំផុត និងបំរើទ្វេដងក្នុងអាណត្តិទី៦នេះ តាមការ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

ក្រុមគ្រួសារលោកយាយ មាន​រំភើបចិត្ត​ខ្លាំងណាស់ ក្រោយពីបានមើលឃើញ សកម្មភាពបំរើរាស្រ្តរបស់ កងកម្លាំង និងអាជ្ញាធរ ដោយយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ ដែលមិនទុកឲ្យពួកគាត់ រងទុក្ខដោយឯកកោ ម្នាក់ឯងនោះទេ និងសូមថ្លែងអំណរគុណ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងអាជ្ញាធរ ដែលបានផ្តល់អំណោយ និងស្បៀងអាហារ ដល់គ្រួសារគាត់កំពុងជួបការខ្វះខាត។

ដោយ ប៊ុន រដ្ឋា