(ព្រះវិហារ ) ឯកឧត្តម អ៑ុង សារិទ្ធ នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ឯកឧត្តម លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី 4 ប្រចាំទិសប្រាសាទព្រះវិហារ រួមជាមួយ និងពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញធ្វើដំណើរឡើងភ្នំប្រាសាទព្រះវិហារ នាំយកនូវទេយ្យវត្ថុនិងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ សម្រាប់តម្កល់ទុកកសាង ក្នុងវិស័យព្រះពុទ្ធសាសនា នៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅក្នុងទីអារាម វត្តកែវសិក្ខាគិរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីវេប្រគេន ទេយ្យវត្ថុនិងបច្ច័យ ដល់ព្រះសង្ឃ ទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនារួចមក ឯកឧត្តម និងលោកជំទាវ រួមជាមួយនិងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ ដើម្បីឧទ្ទិស នឹកដល់ឌួងវិញាណខ័ន្ត បុព្វការីជនទាំង៧សន្តាន រួមនិងឌួងវិញាណខ័ន្ត យុទ្ធមិត្ត យុទ្ធនារី ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ សូមឲ្យដួងវិញ្ញាណខណ្ឌអ្នកទាំងអស់នោះបានទៅកាន់ឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា បច្ច័យដែលឯកឧត្តម បានវេរប្រគេនដល់ព្រះសង្ឃ សម្រាប់តម្កល់ទុក កសាងបន្ថែម នៅសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នាឱកាសនោះមានចំនួន ១.៨៧៨.០០០៛ (មួយលានប៉ែតសិបប្រាំពីម៉ឺនប្រាំបីពាន់រៀល) នឹងទេយ្យវត្ថុមួយចំនួន។ ប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ១៨អង្គ ក្នុងមួយអង្គបច្ច័យ២៥០០០៛ ស្លាដក់១ ព្រះគ្រូចៅអធិការ១អង្គ បច្ច័យ១០០.០០០៛ និងស្លាដក់១ លោកតាអាចារបីអ្នក ក្នុងម្នាក់៣០០០០៛៕សួនលីណា
ឯកឧត្តម លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី4 ប្រចាំទិសប្រាសាទព្រះវិហារ នាំយកទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ សម្រាប់តម្កល់ទុកកសាងនៅសមិទ្ធិផល ថ្ងៃបុណ្យកាន់បិណ្ឌវេនទី៥ ក្នុងទីអារាមវត្តកែវសិក្ខាគិរីស្វារៈ!