(ព្រះវិហារ): ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវចាន់ សាមីស្រីឌឹក រួមជាមួយបុត្រាបុត្រី បាននាំយកទេយ្យវត្ថុ និងចង្ហាន់ព្រមទាំងបច្ច័យ ទៅវេនប្រគេនដល់ព្រះសង្ឃ ដើម្បីតម្កល់ទុកកសាង ក្នុងវិស័យព្រះពុទ្ធសាសនា ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ ទី៦ចំនួនវត្ត ឋិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះវត្តត្រពាំងសង្កែខេមរៈសែនជ័យ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងត្បូង ឃុំរដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ រួមជាមួយបុត្រាបុត្រី បានវេរប្រគេនទេយ្យវត្ថុ និងបច្ច័យសម្រាប់កសាងចំនួន៦១ម៉ឺនរៀល ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស និងចែកជូនលោកតា លោកយាយថវិការសរុប២០ម៉ឺនរៀល ប្រគេនព្រះសង្ឃ៣អង្គ សរុប៣០ម៉ឺនរៀល និងបច្ច័យចូលរួមកាន់បិណ្ឌវេនទី៥ចំនួន៤០ម៉ឺនរៀល។
លុះព្រឹកឡើងថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញ ឆ្នាំ២០១៨ ដែលជាថ្ងៃកាន់បិណ្ឌវេនទី៦ ឯកឧត្តម និងលោកជំទាវ រួមជាមួយបុត្រាបុត្រីអមដំណើរដោយ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង បានបន្តនាំយកទេយ្យវត្ថុ និងចង្ហាន់ ព្រមជាមួយបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ក្នុងទីអារាម វត្តទួលអណ្តែត ស្ថិតក្នុងភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នូវបច្ច័យចំនួន៦៥៨០០០រៀល សម្រាប់តម្កល់ទុកកសាងក្នុងទីអារាម រួមទាំងទឹកក្រូច១កេស ទឹកផ្លែឈើ២កេស ទឹកបរិសុទ្ធ២កេស និងចែកជូនបច្ច័យដល់លោកតា លោកយាយថវិការសរុប៥៤ម៉ឺនរៀល។
បន្ទាប់ពីវេប្រគេនទេយ្យវត្ថុនិងបច្ច័យ ដល់ព្រះសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ ដើម្បីឧទ្ទិស នឹកដល់ឌួងវិញាណខ័ន្ត បុព្វការីជនទាំង៧សន្តាន រួមនិងឌួងវិញាណខ័ន្ត យុទ្ធមិត្ត យុទ្ធនារី ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ សូមឲ្យដួងវិញ្ញាណខណ្ឌអ្នកទាំងអស់នោះ បានទៅកាន់ឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕សួនលីណា





































