មនុស្សចាស់ជាឃ្លាំងជាសារៈមន្ទីរដ៏មានសារៈសំខាន់សម្រាប់ក្រេបជញ្ជក់ចំណេះដឹងដល់ក្មេងជំនាន់ក្រោយ

0

ខេត្តកំពង់ធំ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានប្រារព្វពីធីខួបទិវាមនុស្ស ចាស់អន្តរជាតិ១តុលា ជារៀងរាល់ឆ្នាំ ដែលបានសំដៅលើការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ អំពី មនុស្សចាស់ ក្រោមប្រធានបទ សហគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ និងគ្រួសារ និងសង្គមជាតិ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការរំលឹកគុណបការៈរបស់មនុស្សចាស់ កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់។

ទិវាមនុស្សចាស់ ១តុលាឆ្នាំនេះ បានប្រារព្វធ្វើឡើង នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ និងលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ និងលោក អ៊ាប ឈុនស្រ៊ាង ប្រធាន មន្ទីរសង្គមកិច្ចអតីរយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ និងប្រធាន អនុប្រធានមន្ទីរ កងកម្លាំង រួមទាំង លោកតា លោកយាយ ៣០០នាក់ចូលរួមនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៨។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមនុស្សចាស់ជាបុគ្គលមានសារៈ សំខាន់ សម្រាប់ការផ្តល់ចំណេះដឹងដល់ក្មេងជំនាន់ក្រោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានផ្តល់សេវា របបសោធននិវត្តន៍ អតីតមន្រ្តីរាជការស៊ីវិលចំនួន ១.៩១៣នាក់ ជនបាត់បង់សម្បទា វីជ្ជាជីវៈមានចំនួន៧៧នាក់ យោធិនចូលនិវត្តន៍ ចំនួន ៦៦៧នាក់ ជនបាត់បង់សមត្ថភាពការងារ ១៦០នាក់ យោធិនពិការ ១,៤០១នាក់ គ្រួសារពលី១.០៨៤នាក់ គ្រួសារមរណៈចំនួន ២០០នាក់ បង្កើតសហគមមនុស្សចាស់៨១ទូទាំងខេត្ត និងគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗស្របតាមសមត្ថភាព ។
លោក អ៊ាប ឈុនស្រ៊ាង ប្រធាន មន្ទីរសង្គមកិច្ច បានមានប្រសាសន៍ ទិវាមនុស្សចាស់ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់មនុស្សចាស់ជារា និងចាស់គ្មានទីពឹង ដើម្បីបំរើសុខុមាលភាពមនុស្សចាស់ធានាឲ្យបាននូវសុខភាពល្អ និងមានអាយុយឺនយូរ ដោយឡែកថ្មីៗនេះ រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ចំពោះមនុស្សគ្រប់វ័យ អំពីបេឡាជាតិ របបសន្តិសុខសង្គម (បសស )ដល់មន្រ្តីរាជការស៊ីវិល និវត្តន៍ជន ជនបាត់បង់ កងកម្លាំងប្រដាប់អាវុធ កម្មករ ដោយមិនយកនូវកម្រៃផ្នែក សេវាសុខភាព ដែលជាគ្រិះស្ថានរបស់រដ្ឋ ជាពិសេសមនុស្សវ័យចាស់ ។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ថា ទិវាមនុស្សចាស់គឺមានអត្ថន័យជ្រាល ជ្រៅណាស់ ដែលសំដៅលើការដឹងគុណមនុស្សចាស់ និងជម្រុញឲ្យបងប្អូនជនរួមជាតិទាំងអស់ ចូលរួម យ៉ាងសកម្ម ដោយយល់ពីតំលៃរបស់មនុស្សចាស់ នៃបទពិសោធន៍សង្គមនិមួយៗ ដែលបានអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ប្រពៃណីទំនាមទំលាប់ ដែលបានទាមទារឲ្យមានការអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហឹង្សា និងមានកត្តញ្ញូតាធម៌ចំពោះ មាតា បិតា មនុស្សចាស់មានតួនាទីសំខាន់ក្នុងការកសាងគ្រួសារ ឲ្យក្លាយជាមនុស្សល្អ គោរពតាមទំនាមទំលាប់ ប្រពៃណី។ដោយ ប៊ុន រដ្ឋា