អភិបាលខេត្តកំពង់ធំជម្រុញឲ្យបង្កើតសមាគមមនុស្សចាស់តាមបណ្តាឃុំសង្កាត់ដើម្បីលើកកម្ពស់និងជួយ​ដល់មនុស្សចាស់

0

កំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និង ទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ ២០១៨ នៅក្នុងវត្តបទុមរតន៍ ហៅវត្តក្រចាប់ថា ប្រទេសកម្ពុជា​យើងទើបតែមានសន្តិភាពពេញលេញ២០ឆ្នាំទេ ដោយមិនអាចប្រៀបធៀបនឹងប្រទេសអាមេរិក ដែលមាន សន្តិភាពរាប់រយឆ្នាំនោះទេ រឿងភាពជឿនលឿន និងការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ទើបតែងើបផុតពីភ្លើង សង្រ្គាមមនុស្សចាស់ដែលជាធនធានមនុស្សសំខាន់ របស់ប្រទេស ត្រូវបានបនក្បត់ប៉ុលពត កាប់សម្លាប់អស់ និសិត្ស បញ្ញាវ័ន្ត ហេដ្ឋារចនាសម្ព័ន្ឋ ត្រូវបានកំទេចចោល តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តាំងពីបាតដៃទទេ រហូតប្រទេសកម្ពុជា បានអភិវឌ្ឍន៍មកដល់ពេលនេះ មានមុខ មានមាត់ធៀបស្មើរនឹងអន្តរជាតិ ។

ពិធីទិវាមនុស្សចាស់កម្ពុជា និង ទិវាមនុស្សចាស់អន្តរជាតិ១ តុលា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងប្រធានសមាគមមនុ​ស្សចាស់ ចូលរួមចំនួន៣សមាគមន៍ គឺ និងលោកយាយលោកតាចូលរួមជាង២០០នាក់ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅវត្តបទុមរតន៍ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

ឯកឧត្តម សុខ លូ បានបន្តថា ឥលូវនេះប្រទេសកម្ពុជា មានសន្តិភាព លើគ្រប់វិស័យ ក្រោមនយោបាយឈ្នះ​ៗរបស់គណបក្សប្រជាជនកម្ពុជា បាននាំសន្តិភាពមកជូនបងប្អូន លោកយាយ លោកតា ប្រជាពលរដ្ឋទូទាំង ប្រទេស នឹងបានខិតខំអភិវឌ្ឍន៍កសាង ផ្លូវថ្នល់សាលារៀន វត្តអារាម មន្ទីរពេទ្យ និងកំណែទម្រង់ប្រាក់ បៀវត្ស កម្លាំងមន្រ្តីរាជការ កម្មករ កម្មការានី គ្រូបង្រៀន ឲ្យមានជីវភាពធូធារជាងមុនតាមដំណាក់កាលបន្តិចម្តងៗ ដោយសារតែកក្តាសន្តិភាពនេះឯង បើគ្មានសន្តិភាពក៏គ្មានថ្ងៃនេះ ដូចច្នេះលោកយាយ លោតតា បងប្អូនខ្មែរ យើងទាំងអស់គឺសុទ្ធតែត្រូវការសន្តិភាព  ដូច្នេះការបង្កើតឲ្យមានសន្តិភាពវាពិបាកណាស់ បើបាន សន្តិភាពមកហើយ យើងត្រូវនាំគ្នារក្សាសន្តិភាពនេះបន្តទៀត ។

ក្នុងនោះក៏បានបញ្ជាក់ផងដែរថា មនុស្សចាស់ គឺមានសារៈសំខាន់ណាស់ ប្រៀបបានទៅនឹងឃ្លាំង ជាបណ្ណាល័យ ជាសារៈមន្ទីរ សម្រាប់ឲ្យកូន ចៅជំនាន់ក្រោយ ដោយស្រង់បទពិសោធន៍ល្អ  ជាគំរូ ដើម្បីនាំយកទៅ អភិវឌ្ឍន៍ប្រទេស ក៏ដូចជាបទពិសោធន៍សម្រាប់ប្រកបមុខរបរប្រចាំថ្ងៃ សម្រាប់សុភមង្គល់គ្រួសារ បើគ្មាន មនុស្សចាស់ក៏គ្មានកូនក្មេងដែរ ដូច្នេះហើយទើបបានប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកមនុស្សចាស់ ជាមនុស្សដែលមានគុណប្រយោជន៍ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមជាតិ និងមានគាំទ្រឲ្យបង្កើតសមាគមន៍ មនុស្សចាស់ដើម្បីគាំពារមនុស្សចាស់ ។

ឯកឧត្តម សុខ លូ អំណរគុណចំពោះ ព្រឹទ្ធាចារ្យកម្ពុជា ដែលជាបុព្វបុរស ដែលបានបន្សល់ស្នារដៃជាច្រើន ដូចជាមរតកប្រពៃណីវប្បធម៌ សិល្បះ អក្សសាស្រ្ត វប្បធម៌សាសនា ដ៏មានតំលៃដែលមិនអាចកាត់ថ្លៃបាន និងបានចារទុកក្នុងរដ្ឋធម្នុញ្ញថាជាសាសនារបស់រដ្ឋ នៅក្នុងឳកាសនៃពិធីទវាមនុស្សកម្ពុជា និងទិវាមនុស្ស ចាស់អន្តរជាតិ បានជូនរបស់កំដរដៃដល់លោកយាយ លោកតាជាង២០០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស មួយដុំ និងថវិកា១ ម៉ឺរៀលផងដែរ  និងជូនប្រធានសមាគមន៍មនុស្ស ចំនួន៣សមាគមន៍ ក្នុងមួយសមាគមទទួលបាន ១លានរៀល សម្រាប់ប្រើប្រាស់ក្នុងសមាគមន៍។

ដោយ  ប៊ុន  រដ្ឋា