កំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ទីរមន្រ្តីរាជការជំវិញខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ ដល់មន្រ្តីរពន្ឋនាគារ និងទណ្ឌឌិតនៃពន្ឋនាគារខេត្តកំពង់ធំ ដើម្បីចូលរួមធ្វើបុណ្យរាប់បាត និងចែកអំណោយជូនដល់អ្នកជាប់ឃុំ នៅព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៨។
នៅក្នុងឳកាសនៃពិធីចុះសួរសុខទុក្ខ ជនជាប់ឃុំនៅក្នុងពន្ឋនាគារ ខេត្តកំពង់ធំ ត្រូវបានរៀបចំឲ្យមានការ សូត្រមន្តឧទ្ធិសកុសលផលបុណ្យ រួមទាំងធ្វើបុណ្យរាបបាត ដែលត្រូវបានអនុញាតិឲ្យ ជនជាប់ឃុំមានឳកាស ចូលរួមធ្វើបុណ្យសន្សំកុសលផលបុណ្យ ក្នុងរដូវបុណ្យកាន់បិណ្ទ និងបុណ្យភ្ជុំបិណ្ទ ស្ថិតនៅក្នុង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងឳកាសនៃពិធីចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ លូ រួមទាំងគណៈមេធាវី បាននាំយកអំណោយមកចែក ជូនដល់ជនជាប់ឃុំ ក្នុងពន្ឋនាគារចំនួន៥៨០នាក់ ក្នុងម្នាក់ទទួលបាន សាប៊ូបោកខោអាវ ថ្នាំដុះធ្មេញ សាប៊ូកក់សក់ ច្រាសដុះធ្មេញ ថ្នាំរក្សារោគ ដែលជារបស់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះក៏មាន នំប៉័ងសម្លការី ជូនពិសារផងដែរ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានធ្វើការណែនាំផ្តាំផ្ញើរដល់ លោកឧត្តមសេនីយ៍ ប្រធានពន្ឋនាគារខេត្តកំពង់ធំ ដើម្បីត្រៀមរៀបចំ សម្រាប់ទីតាំងពន្ឋនាគារថ្មី ដែលគ្រោងនឹងសាងសង់នៅស្រុកកំពង់ស្វាយ និងបង្កើតឲ្យមានមជ្ឈមណ្ឌល កែប្រែ និងសួនដាំដំណាំ កន្លែងកីឡា ទីតាំងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពេទ្យ សម្រាប់ពន្ឋនាគារ ក្នុងនោះក៏ បានកើតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីពន្ឋនាគារទាំងអស់ ដែលបានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ការពារអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹង នឹងទទួលបានលទ្ធផលល្អប្រសើរ ។
ដោយ ប៊ុន រដ្ឋា





































