ជនជាតិ​កូរ៉េ​ស្រវឹងធ្លាក់ភ្នែក​បោះពួយ រថយន្ត​កាមរី​គូទ​ហើម​បុក​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​៧​មករា​បាក់​អស់​៣​កង់​រួច​ព្យាយាម​បើក​រត់​

0

​រាជធានី​ភ្នំពេញ​-​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកា​៧​មករា​៣​កង់​ត្រូវ​បាក់​ដោយសារ​រថយន្ត​កា​ម​រី​គូទ​ហើម​ពណ៌​ស្ករ មួយគ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ ស្រវឹងស្រា​ជោកជាំ​ម្នាក់​បុក​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៤ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ​២៧១ ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​ជនជាតិ​កូរ៉េ​ខាងលើ​ឈ្មោះ Andy Kim អាយុ​៣០​ឆ្នាំ​ជា​ម្ចាស់​ហាង​ផឹកស៊ី​មួយកន្លែង​នៅ​ម្ដុំ​ទឹកថ្លា ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​លោក អៀង វ៉ិ​ច ប្រធាន​គោលដៅ​ចរាចរ​ស្ពាន​អាកាស​៧​មករា​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កាមរី​គូទ​ហើម ពណ៌​ស្ករ

មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2E-6552 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​លិច​មក​កើត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជា​ផ្លូវ​កោង​ក៏​បួង​ចង្កូត​មិនទាន់​ទើប​ជ្រុល​ទៅបុក​និង​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​៧​មករា​បាក់​អស់​៣​កង់ រួច​ព្យាយាម​បើក​រត់តាម​

ផ្លូវ​២៧១ បាន​ប្រមាណ​១​គីឡូម៉ែត្រ​ទល់មុខ​ស្នាក់ការ កាកបាទក្រហមកម្ពុជា ទើបត្រូវ​ប៉ូលិសចរាចរ​ដែល​ប្រចាំការ​២៤​ម៉ោង​នៅក្រោម​ស្ពាន​អាកាស​៧​មករា​នោះ​ឃើញ​ក៏​ដេញតាម​ឃាត់​បាន​វិញ​។​ ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្កហេតុ​ខាងលើ​ត្រូវបាន​ប៉ូលិសចរាចរ​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ការដោះស្រាយ​៕ ​Image1 Image2 Image3