ថ្នាក់ដឹកនាំបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​សម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤

0

កំពង់ធំ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឲ្យ បញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បានសម្តែងនូវក្តីអាឡោះអាល័យ និងចូលរួមសោកស្តាយចំពោះ វរៈជនដ៏អង់អាច ក្លាហាន ដែលបានមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤  ធ្វើឲ្យថ្នាក់ដឹកនាំនិងពលទាហានទាំងអស់ មានអារម្មណ៍ក្តុកក្តួល ដែលបានបាត់បង់ថ្នាក់ដឹកនាំដ៏ល្អនិងបាន ដក់ជាប់ក្នុងក្រអៅបេះដូងរបស់យោធិនគ្រប់រូប។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជា​ ម៉ន​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ នៅ​វេលា​ម៉ោង​៩,១០នាទី​  យប់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨​ បានធ្វើឲ្យយើង​ខ្ញុំ​ទាំង​អស់​គ្នា​  មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ ដោយសារតែ ​ ឯកឧត្តម ជា​មេបញ្ជាការ​ដ៍អង់អាចក្លាហាន​ក្នុង​ការសហការ​​ប្រយុទ្ធ​វាយ​រំដោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របបប្រល័យពូជសាសន៍​ប៉ុល​ ពត​ និង​ការ​ពារ​មិន​ឲ្យ​របប​នេះ​វឹល​ត្រឡប់​មក​វិញ​  រួមទាំងមានចិត្ត​ស្មោះ​ត្រង់​ដាច់ខាត​ចំពោះ​ជាតិ​ សាសនា​ និង​ព្រះ​មហាក្សត្រ​  ក្នុងនាមយើង​ខ្ញុំ​ទាំង​អស់​គ្នា​ ជានាយទាហាន​ នាយទាហានរង​ និង​ពលទាហាន​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ឯកឧត្ដម​បាន​ទៅ​កាន់​សុគតិភព។

ជាការពិតណាស់ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជា​ ម៉ន​ ជាមេបញ្ជាការ ដែលមានចិត្តសណ្តោសប្រណី មានព្រហ្ម​វិហារធម៌​  និង​សេចក្ដី​ក្លាហាន​ ស្មោះត្រង់ក្នុង​ការ​ប្រយុទ្ធ​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និង​ សម្តេច​តេជោ​ហ៊ុន​ សែន​  ថ្នាក់ដឹក នាំមន្រ្តីរាជការ ប្រជាពលរដ្ឋ គោរពស្រឡាញ់រាប់អាន ព្រមទាំងបាន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រម ជាមួយ ក្រុមគ្រួសារសព ចំពោះ​ការ​បាត់​បង់​ដ៏​ធំ​ធេង​ និងជាការ​សោកស្ដាយ​ជា​ទី​បំផុត​សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ជានាយទាហាន​ នាយទាហានរង​ និង​ពលទាហាន​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ។

​កន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏តែងតែ សម្តែងនូវការនឹករលឹក ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជា​ ម៉ន និងបានដឹកនាំសហការី នៃថ្នាក់ដឹកនាំចំណុះឲ្យ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅសួរសុខទុក្ខ ក្នុងអំឡុងដែលឯកឧត្តម កំពុងសម្រាក់ព្យាបាលជំម្ងឺ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ដើម្បីផ្តល់នូវកំលាំងចិត្ត និងទទួលយកនូវឳវាទល្អៗ ពីឯកឧត្តមមេបញ្ជាការ ក្នុងការន័យស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្ទៃក្នុងនៃអង្គភាពទាំងមូល រាល់ពាក្យពេជ្រដ៏​មាន​តំលៃរបស់ឯកឧត្តម មេបញ្ជាការ ក្នុងនាមខ្ញុំជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសូមគោរព ប្រតិបត្តិតាមការណែនាំ និងរក្សាសាមគ្គីភាព ឯកភាព ស្មោះត្រង់ និងធ្វើជាអ្នកដឹកនាំដ៏ល្អ និងសូម គោរពវិញ្ញាណក្ខន្ធ​ឯកឧត្ដម​បាន​ទៅ​កាន់​សុគតិភពចុះ។

ដោយ  ប៊ុន  រដ្ឋា