ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំ២០១៨.២០១៩ វិទ្យាល័យកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សិស្សានុសិស្សទាំងអស់ត្រូវគោរពវិន័យ និងរក្សាសេចក្តីថ្លៃថ្នូរសាលា គឺជាកាតព្វកិច្ចរបស់សិស្ស ដោយមិនចាំបាច់សំណូមពរ ចំពោះសិស្សដែលមិនគោរពវិន័យត្រូវទទួលពិន័យ របស់សាលានៃវិទ្យាល័យនីមួយៗ ប្រសាសន៍នេះបានថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំ២០១៨.២០១៩ នៅវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨។

បន្ទាប់ពីលោកស្រីនាយកសាលា វិទ្យាល័យកំពង់ធំ បានអានរបាយការណ៍ ស្តីពីចំនួនសិស្សសិក្សានៅក្នុង វិទ្យាល័យកំពង់ធំ និងការអភិវឌ្ឍន៍ធ្វើឲ្យមានការរីកចំរើនរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាន អាន សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០១៨គឺជាថ្ងៃមានសារៈសំខាន់បំផុត សម្រាប់សិស្សានុសិស្ស ចំណេះដឹងទូទៅទាំងអស់ ដែលមានឳកាសបានអប់រំរៀនសូត្រ និងជាថ្ងៃចាប់ផ្តើមរបស់កុមារតូចៗ រដ្ឋាភិបាលបាន យកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ និងសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែល បានលះបង់កំលាំងចិត្ត កំលាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារ៉ឹងមាំ ដើម្បីក្លាយជាជាសិស្សល្អ ពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រ៉ឹងមាំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

នៅក្នុងបរិយាកាស នៃថ្ងៃបើកបវេសនកាល ក្នុងវិទ្យាល័យកំពុងធំ គឺមានការសម្តែងនូវល្បាំអប្សរា រួមទាំង សិល្បះអប់រំស្តីពីការជួយគ្នាសំអាតបរិស្ថាន និងសិល្បះសម្តែងរឿងទឹកភ្នែកអ្នកម្តាយ ដែលបានបង្កប់នូវអត្ថន័យ នឹងក្លឹមសារ អប់រំដល់សិស្ស ដែលកំពុងតែស្ថិតក្នុងវ័យសិស្សា ឲ្យប្រតិបត្តិខ្លួនឲ្យសមជាកូនល្អ សិស្សល្អរបស់អ្នកម្តាយ និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្នុងពិធីសម្តែងបានធ្វើឲ្យរំភើបនឹងរំជួលចិត្តដល់គណអធបតី ទាំងការផ្ទុះសំណើច លាយឡំជាមួយនឹងទឹកភ្នែកផងដែរ ដែលជាស្នារដៃសិល្បះសិស្សវិទ្យាល័យ​កំពង់ធំ ក្នុងនោះក៏មានការចែកប័ណ្ណសរសើរដល់សិស្សជាប់ចំណាត់ថ្នាក់លេខ១ រួមទាំងការដូរ មានការបូប និងសៀវភៅផដែរ។

ក្នុងឳកាសដ៏អធឹមអធ័ម ក្នុងថ្ងៃបើបបវេសនកាល ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់ ក្មួយសិស្សានុសិស្សទាំងអស់ នូវពាក្យពេជ្រដ៏មានតំលៃមិនអាចកាត់ថ្លៃបាន និងបានសម្តែងនូវការព្រួយ​បារម្ភណ៍ពីសុខសុវត្តិភាព ពីការបើកបរជិះម៉ូតូឲ្យពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៍ និងសូមឲ្យចៀស វាងឲ្យបាននូវការប្រើប្រាស់គ្រឿងញៀន បើមានមិត្តភក្ក័ពាក់ព័ន្ឋសូមរាយការណ៍ជូនលោកគ្រូ អ្នកគ្រូ ឬឳពុក ម្តាយ ឬសមត្ថកិច្ចដើម្បីយកគាត់ទៅអប់រំបន្សាបនៅតាមមន្ទីរពេទ្យ ឬបញ្ជូនទៅកាន់មណ្ឌលកែប្រែ ចំពោះ គ្រឿងញៀននេះសូមក្មួយទាំងអស់ កុំចង់សាក កំចង់ដឹង វាគឺជាអាវុធបំផ្លាញ់កិត្តិយស់ អានាគត់  បំផ្លាញសុភមង្គល់គ្រួសារ បំផ្លាញប្រទេសជាតិ  គ្រឿងញៀនជាអាវុធដ៏សាហាវ បំផ្លាញ់ប្រព័ន្ឋសរសៃប្រសាតខួរក្បាលក្លាយជាមនុស្ស បាត់បង់សតិបញ្ញាស្មារតី ដូច្នេះក្នុងនាមយើងជាសិស្ស ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន។ដោយ  ប៊ុន  រដ្ឋា