កំពង់ធំ៖ លោកស្រី អ៊ុត គឹមយុន ភរិយាអតីតយុទ្ធជនពលី មានសេចក្តីរំភើប និងក្តុកក្តួលក្នុងចិត្ត ដោយសេចក្តីត្រេតអរទាំងទឹកភ្នែក ដែលមិន នឹកស្មានថា ដោយគុណបំណាច់របស់ស្វាមីដែលបានខិតខំបំរើជាតិមាតុភូមិ បានបន្សល់កេរ្តិ៍មរតកទុកឲ្យគាត់ដោយផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី៩៩ អំណោយដ៏ខ្ពង់ខ្ពស់សម្តេតេជោ ហ៊ុន សែន ប្រធានសមា គមអតីតយុទ្ធជនកម្ពុជា ។
ផ្ទះថ្មីមួយខ្នងនេះ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ ធំ តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា ដឹកនាំកម្លាំងកងរាជ អាវុធហត្ថស្នាក់ការ១០២ និងលោក សួង ថេន អធិការដ្ឋាននគរបាលស្រុកបារាយណ៍ រួមទាំងមន្រ្តីក្រោម ឳវាទ អាជ្ញាធរភូមិឃុំ ប្រជាពលរដ្ឋ ចូលរួមសក្ខីភាព ក្នុងពិធីប្រគល់ផ្ទះលើកទី៩៩ របស់សម្តេចតេជោ ហ៊ុន សែន ជូន លោកស្រី អ៊ុត គឹមយុន អាយុ៤៧ ឆ្នាំ មានកូនចំនួន ០៤ នាក់ភរិយា របស់អតីតយុទ្ធជនពលី ឈ្មោះ សែម តុន មានឋានន្តរសក្ដិពលបាលត្រី អតីតនៅអង្គភាពវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានពលីជីវិតក្នុងសមរភូមិស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ១៩៩៨ ។ 
ខ្នងផ្ទះលើកទី៩៩ ដែលមានទំហំ ៤មx៦ម សាងសង់ពីឈើ ជញ្ជាំងនិងរនាបក្តារ ដំបូលប្រក់ស័ង្កសី សាងសង់ខ្ពស់ផុតពីដី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៦,៩៨០,០០០ រៀល សាងសង់ជូនគ្រួសារអតីតយុទ្ធជនពលី នៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសាងសង់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង សមាគមអតីតយុទ្ធជនស្រុកបារាយណ៍។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក និងអាជ្ញាធរភូមិ ឃុំ បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូន អង្ករចំនួន៥០ ក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២ យួរ , ប៊ីចេង ០២ កញ្ចប់ , មុងជ្រលក់ថ្នាំចំនួន ០១ និងថវិកាចំនួន ៤២០,០០០ រៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោកមេឃុំ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងគណកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ក្រុង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ បានយ៉ាងច្រើនកុះករ ធ្វើឲ្យសម្តេចមានលទ្ធភាពដឹកនាំប្រទេសបន្តទៀត និងបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មិនបានបំភ្លេចគុណបំណាច់ របស់បងប្អូនដែលជាអតីតយុទ្ធជននោះទេ និងត្រូវបានដោះស្រាយជាបន្តបន្ទាប់ដល់គ្រួសារអតីតយុទ្ធជន ណាមានដីគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ និងអ្នកគ្មានដីគ្មានផ្ទះ ដើម្បីឲ្យមានលំនៅដ្ឋានសមរម្យ ព្រោះអតីតយុទ្ធជនជាវីរជនហ៊ានពលីជីវិតលើសមរភូមិដើម្បីជាតិ បើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះដែរ ។
ដោយ ប៊ុន រដ្ឋា




































